VOV WorldVOV World
ក្រិកទូទាត់បំណុលសំរាប់ IMF ចំកាលកំណត់
10/04/2015 08:54
Vovworld-នាថ្ងៃទី៩មេសា ក្រិកបានទូទាត់ឲ្យមូលនិធិ រូបីយវត្ថុអន្តរជាតិ (IMF) ខ្ទង់បំណុល៤៥៩លានអឺរូ
ក្រិកទូទាត់បំណុលសំរាប់ IMF ចំកាលកំណត់
ក្រិកទូទាត់បំណុលសំរាប់ IMF ចំកាលកំណត់ (Reuters)         Vovworld-នាថ្ងៃទី៩មេសា ក្រិកបានទូទាត់ឲ្យមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ខ្ទង់បំណុល៤៥៩លានអឺរូត្រឹមត្រូវតាមកាលកមណត់នៃកិច្ចសន្យានា ពេលថ្មីៗនេះ ក្នុង​កាលៈទេសៈ Athens កំពុងខំប្រឹងប្រែងទទួលបានកិច្ចព្រម ព្រៀងជាមួយម្ចាស់​បំណុលដើម្បីបានរំដោះថវិការខ្ទង់ជំនួយអន្តរជាតិដ៏សែន សំខាន់ចំពោះប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis Varoufakis បានឲ្យដឹងថា បានផ្ទេរសិទ្ធិការទូទាត់ខ្ទង់បំណុលពោលខាងលើនិង Athens បាន ប្រកាស​វគ្គ​លក់បំណុលថ្មីដើម្បីចលនាសាច់ប្រាក់។         ថ្លែងមតិនៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីក្រិកលោក Tsipras បានអះអាងថា ដោយមិនអើពើដល់ការលំបាកនៅសេសសល់នោះ ក្រិកនឹងខំប្រឹងប្រែង​ឆ្លើយ​ តប​នឹងកាតព្វកិច្ចចំពោះម្ចាស់បំណុល៕