ករិយាល័យនយោបាយជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan
02/11/2013 09:43
(VOVworld) - ករិយាល័យនយោបាយជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម នាថ្ងៃទី ២ វិច្ឆិការ

ការជួបធ្វើការរវាងករិយាល័យនយោបាយជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម នាថ្ងៃទី ២ វិច្ឆិការ (Image: VOV) (VOVworld) - ក្នុងការជួបធ្វើការរវាងករិយាល័យនយោបាយជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម នាថ្ងៃទី ២ វិច្ឆិការ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ខេត្តក្លាយទៅជា ខេត្តឧស្សាហកម្មតាមទិសទំនើបដល់ឆ្នាំ ២០២០ ខេត្ត Binh Thuan ត្រូវបន្តពង្រីក សក្តានុភាពកំលាំងចលកររបស់ខ្លួន មានហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចឲ្យសមស្រប ៖ ឧស្សាហកម្ម - សេវ៉ាកម្ម - កសិកម្ម ជាដើម។ ទន្ទឹមនឹងនោះ លោក Nguyen Phu Trong ក៏បានរំលឹកខេត្តត្រូវជំនះពុះពារលើបណ្ដាការលំបាកសាកល្បង ដើម្បីបន្តអះអាងនូវ តួនាទីសំខាន់ខាងនយោបាយ សេដ្ឋកិច្ចនិងការពារជាតិ-សន្តិសុខរបស់ខេត្ត ទៀត ផង។ អគ្គលេខា Nguyen Phu Trong បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Binh Thuan ធ្វើល្អជាង ការងារកសាងបក្ស ប្រមូលផ្តុំវិធានការលើកំពស់សមត្ថភាពដឹកនាំរបស់អង្គការបក្ស និងលើកកំពស់ គុណភាពរបស់បក្ខជន ជាដើម៕
Related






