VOV WorldVOV World
ករណីភេរវកម្មនៅបារាំង៖សមត្ថកិច្ចចោទប្រកាន់មុខសញ្ញាទាក់ទិន៥នាក់
22/07/2016 07:09
(VOVworld) - ការិយាល័យព្រះរាជអាជ្ញាក្រុងប៉ារីស ប្រកាសថា ចៅក្រមបារាំងនាថ្ងៃទី២១ កក្កដា បាន ចោទប្រកាន់ជាផ្លូវការនូវមុខសញ្ញាចំនួន៥នាក់ដែល ជាប់សង្ស័យមានការទាក់ទងជាមួយឈ្មោះ Mohamed Lahouaiej Bouhlel ជាជនដៃដល់ឈរនៅពីក្រោយការវាយប្រហារបង្ហូរឈាមដោយឡានទំនិញនៅទីក្រុង Nice នារាត្រីថ្ងៃទី១៤ កក្កដា កន្លងទៅ ដែលធ្វើឲ្យមនុស្ស៨៤នាក់ស្លាប់។
ករណីភេរវកម្មនៅបារាំង៖សមត្ថកិច្ចចោទប្រកាន់មុខសញ្ញាទាក់ទិន៥នាក់
ប្រជាជនរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងករណីភេរវកម្មនៅទីក្រុង Nice នាថ្ងៃទី១៩ កក្កដា (រូបថត៖AFP/TTXVN) (VOVworld) - ការិយាល័យព្រះរាជអាជ្ញាក្រុងប៉ារីសប្រកាសថា ចៅក្រមបារាំង នា ថ្ងៃទី២១ កក្កដា បានចោទប្រកាន់ជាផ្លូវការនូវមុខសញ្ញាចំនួន៥នាក់ដែលជាប់ សង្ស័យមានការទាក់ទងជាមួយឈ្មោះ Mohamed Lahouaiej Bouhlel ជាជនដៃដល់ ឈរនៅពីក្រោយការវាយប្រហារបង្ហូរឈាមដោយឡានទំនិញនៅទីក្រុង Nice នា រាត្រីថ្ងៃទី១៤ កក្កដា កន្លងទៅ ដែលធ្វើឲ្យមនុស្ស៨៤នាក់ស្លាប់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានព្រះរាជអាជ្ញាក្រុងប៉ារីសលោក Francois Molins បានឲ្យដឹងថា ឈ្មោះ Lahouaiej Bouhlel បានរៀបចំផែនការធ្វើការ វាយប្រហារនៅទីក្រុង Nice ចាប់តាំងពីឆ្នាំ២០១៥ ដោយការគាំទ្ររបស់ជន សង្ស័យ៥នាក់ពោលខាងលើ៕