ករណីធ្វើរដ្ឋប្រហារនៅទួរគី៖ប្រធានាធិបតីលោក Erdogan សន្យាកែទម្រង់កង កម្លាំងប្រដាប់អាវុធ
22/07/2016 09:51
(VOVworld) - នាថ្ងៃទី២១ កក្កដា ឆ្លើយសម្ភាសន៍ ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានទទួលស្គាល់ថា ការ ធ្វើរដ្ឋប្រហារមិនសំរេចជោគជ័យកាលពីសប្ដាហ៍មុន បានសរឲ្យឃើញនូវកង្វះខាតដ៏ធំក្នុងការងារស៊ើបការណ៍សម្ងាត់ ហើយសន្យាថា នឹងកែទម្រង់កងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានីអង់ការ៉ានាថ្ងៃទី២០ កក្កដា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២១ កក្កដា ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលស្គាល់ថា ការធ្វើរដ្ឋប្រហារ មិនសំរេចជោគជ័យកាលពីសប្ដាហ៍មុនបានសរឲ្យឃើញនូវកង្វះខាតដ៏ធំក្នុងការងារ ស៊ើបការណ៍សម្ងាត់ ហើយសន្យាថា នឹងកែទម្រង់កងកម្លាំងប្រដាប់អាវុធនៃប្រទេស នេះ។លោក Erdogan បានលើកច្បាស់ថា ការធ្វើរដ្ឋប្រហារនេះ បានក្លាយទៅជា មេរៀនចំពោះកងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ។ក្រោយពីព្រឹត្តិការណ៍នេះ កងទ័ពទួរគីត្រូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នាថ្ងៃដដែល ពលរដ្ឋរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុង Istanbul ដើម្បី ប្រឆាំងជំទាស់ការធ្វើរដ្ឋប្រហារសំដៅផ្ដួលរលំប្រធានាធិបតីលោក Erdogan កាលពី សប្ដាហ៍មុន។ក្រោយពីការធ្វើរដ្ឋប្រហារនេះត្រូវបានបំផ្លាញ លោក Erdogan តែងតែ អំពាវនាវឲ្យប្រជាពលរដ្ឋទួរគីធ្វើបាតុកម្មសំដៅថ្កោលទោស ការធ្វើរដ្ឋប្រហារ ព្រមទាំងទប់ស្កាត់លទ្ធភាពកើតមានឡើងការធ្វើរដ្ឋប្រហារផ្សេង ទៀត៕
Related





