VOV WorldVOV World
ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម
10/04/2015 08:52
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅ Jamaica នាថ្ងៃទី៩ មេសា ប្រធានាធិបតី​អាមេរិកលោក Barack Obama
ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម
        Vovworld-ក្នុងដំណើរទស្សនកិច្ចនៅ Jamaica នាថ្ងៃទី៩មេសា ប្រធានាធិបតី​ អាមេរិកលោក Barack Obama បានប្រកាសថា ក្រសួងការ​បរទេសនៃប្រទេសនេះ បានសំរេចការពិនិត្យលុបចោលគុយបាចេញពីបញ្ជីឈ្មោះ​ប្រទេសជួយឧបត្ថម្ភ ភេរវកម្ម។ ប៉ុន្តែលោកឲ្យដឹងថា នៅមិនទាន់មាន​សេចក្តីសំរេចចិត្តជាផ្លូវការនៅ ឡើយ។         មុននោះនាថ្ងៃទី៧មេសា ទីប្រឹក្សារងសន្តិសុខជាតិលោក Ben Rhodes បានឲ្យ ដឹងថា លោកប្រធានាធិបតី Obama អាចនាំចេញការសំរេចចិត្តលុប​ចោល​គុយបា ចេញពីបញ្ជីឈ្មោះពោលខាងលើមុនពេលប្រព្រឹត្តទៅសន្និសីទកំពូលទ្វីបអាមេរិក លើកទី៧ចាប់ពីថ្ងៃទី១០ដល់១១មេសានៅប៉ាណាម៉ា៕