VOV WorldVOV World
ក្រសួងនគរ​បាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ
05/01/2013 08:52
(VOV)_នាថ្ងៃទី ៤ មករា នាយឧត្តមសេនីយ៍​ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួងនគរ​បាលវៀតណាម បានធ្វើអធិបតីពិធីទទួលជួបសន្ទនា ជាមួយ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សរឃេង ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។
ក្រសួងនគរ​បាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ
(VOV)_នាថ្ងៃទី ៤ មករា នាយឧត្តមសេនីយ៍​ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួងនគរ​បាលវៀតណាម បានធ្វើអធិបតីពិធីទទួលជួបសន្ទនា ជាមួយ​ឧបនាយករដ្ឋមន្ត្រី ​និង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សរឃេង ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀត ណាម។ នៅទីនេះ រដ្ឋមន្ត្រី Tran Dai Quang បាន​សង្កត់​ធ្ងន់ថា÷ឆ្នាំ ២០១៣ ក្រសួងនគរ បាល​វៀតណាម និងក្រសួងមហាផ្ទៃ​កម្ពុជា ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ​រាល់ការងាររួមសហការគ្នា លើបណ្ដាវិស័យការពារសន្តិសុខនយោបាយ រក្សារ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ពិសេសគឺបណ្ដាខេត្ត មានខ្សែរព្រំដែនរួមរវាង​ប្រទេសទាំងពីរ លើបណ្ដាវិស័យតស៊ូ បង្ការ ប្រឆាំងបទល្មើស។ បន្តអនុវត្តដោយ​ប្រសិទ្ធភាពការងាររួមសហការ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ តាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រី នៃ​ប្រទេសទាំងបី  ​វៀតណាម -ឡាវ-កម្ពុជា និង ស្មារតីនៃសន្និសីទ​ រដ្ឋមន្ត្រីទាំង​៣រូប ​លើកទី ​១នៅវៀត ណាម ​…ជាដើម។ រដ្ឋមន្ត្រី Tran Dai Quang និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សរឃេង (http://www.tinmoi.vn/) បន្ទាប់ពីជំនួបចរចារ រដ្ឋមន្ត្រីទាំងពិររូប បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ  ឆ្នាំ ២០១៣ រវាងក្រសួងនៃប្រទេសទាំង ពីរ ។ ​ក៏ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច​លើក​នេះ គណះប្រតិភូក្រសួងមហាផ្ទៃ​​កម្ពុជា ​និងក្រសួងន​គរបាលវៀតណាម នឹងមាន បណ្ដាសកម្មភាពជួប​ប្រាស្រ័យ ផ្លាស់ប្តូរវបប្បធម៌ កីឡាទៀតផង៕