VOV WorldVOV World
ក្រសួងសុខាភិបាលវៀតណាមប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់សំរាប់អ្នកនេសាទ
24/07/2014 07:56
Vovworld-អនុវត្តគំរោងការអភិវឌ្ឍន៍សុខាភិបាលកោះសមុទ្រវៀតណាម​ដល់ឆ្នាំ២០២០
ក្រសួងសុខាភិបាលវៀតណាមប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់សំរាប់អ្នកនេសាទ
ក្រសួងសុខាភិបាលវៀតណាមប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់សំរាប់អ្នកនេសាទ (VOV)         Vovworld-អនុវត្តគំរោងការអភិវឌ្ឍន៍សុខាភិបាលកោះសមុទ្រវៀតណាម​ដល់ឆ្នាំ២០២០និងកម្មវិធីផ្នែកសុខាភិបាលរួមជាមួយអ្នកនេសាទច្បាមជាប់​សមុទ្រ ចាប់ពីថ្ងៃទី២៤ដល់២៧កក្កដារដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien រួមជាមួយក្រុមការងារប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់​ចំនួន​៥៤៥ គ្រឿងជូនអ្នកនេសាទរបស់ខេត្ត Ha Tinh, Quang Binh និងទីក្រុង Da Nang។ រដ្ឋមន្ត្រី Nguyen Thi Kim Tien បានឲ្យដឹងថា៖         “នាពេលខាងមុខ ក្រសួងសុខាភិបាលនឹងជូនបណ្ដាឧបករណ៍វះកាត់ជូនកំលាំង​កងទ័ពជើងទឹកដែលបំពេញភារកិច្ចនៅសមុទ្រ។ យើងខ្ញុំឯកភាពថាក្នុងឆ្នាំនេះ​និង​ឆ្នាំក្រោយនឹងជំរុញល្បឿនអនុវត្តគំរោងអភិវឌ្ឍណ៍សុខាភិបាលកោះសមុទ្រ។ អនុវត្តគំរោងការវេជ្ជបណ្ឌិតវ័យក្មេងពូកែស្ម័គ្រចិត្តទៅដំបន់លំបាក បានមាន​វេជ្ជបណ្ឌិតមួយចំនួនមកដំបន់កោះសមុទ្រ។” មុននោះក្រសួងសុខាភិបាលក៏បានប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់រាប់រយជូនអ្នក នេសាទនៅស្រុកកោះ Ly Son (Quang Ngai) និង Bach Long Vi (ទីក្រុង Hai Phong) ផងដែរ៕

More