ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាមលៃទុកចំនួនប្រាក់ ៣៥ លានលានដុងជួយឧបត្ថម្ភអ្នកនេសាទដម្លើងនាវា
23/05/2014 07:55
(VOVworld) – ក្រសួងគមនាគមន៍និងដឹកជញ្ជូននឹងលៃ ទុកចំនួនប្រាក់ ៣៥ លានលានដុងដើម្បីវិនិយោគចូលក្នុង ការដម្លើងនាវាសំរាប់អ្នកនេសាទស្ថិរភាពផលិតកម្មលើសមុទ្រ។

ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាមលៃទុកចំនួនប្រាក់ ៣៥ លានលានដុងជួយឧបត្ថម្ភអ្នកនេសាទដម្លើងនាវា (Image: Vietnam+) (VOVworld) – ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅ សម័យប្រជុំ លើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាថ្ងៃទី ២២ ឧសភា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាម លោក Dinh La Thang បានឲ្យដឹងថា៖ ក្រសួងគមនាគមន៍និងដឹកជញ្ជូននឹងលៃទុក ចំនួនប្រាក់ ៣៥ លានលានដុងដើម្បីវិនិយោគចូលក្នុងការដម្លើងនាវា សំរាប់អ្នកនេសាទស្ថិរភាពផលិតកម្មលើសមុទ្រ។ រដ្ឋមន្ត្រីក្រសួងគម នាគមន៍និងដឹកជញ្ជូន Dinh La Thang បានឲ្យដឹងថា៖ រដ្ឋាភិបាលបាន មានការបញ្ជាណែនាំអំពីការដម្លើងស្រោមសំបកដែកជំនួសនាវាឈើ។ រដ្ឋមន្ត្រី Dinh La Thang បានអះអាងថា៖ នេះគឺជាសេចក្តីសម្រេចដែល ជួយឧបត្ថម្ភអ្នកនេសាទនៅប្រជុំកោះ Truong Sa និង Hoang Sa របស់វៀតណាមស្ថិរភាពធ្វើអាជីវកម្មលើសមុទ្រខាងកើត៕
Related






