VOV WorldVOV World
ក្រុម P5+1 និងអ៊ីរ៉ង់ចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបថមអំពីការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ
20/01/2014 12:03
(VOVworld) – នាថ្ងៃទី ២០ មករា ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមអនុវត្តកិច្ច ព្រមព្រៀងបថមអំពីការកាត់ បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ Tehran ។
ក្រុម P5+1 និងអ៊ីរ៉ង់ចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបថមអំពីការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ
ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមអនុវត្តកិច្ច ព្រមព្រៀងបថមអំពីការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ Tehran ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២០ មករា ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមអនុវត្តកិច្ច ព្រមព្រៀងបថមអំពីការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ Tehran ។ សាធារណៈ មតិសង្ឈឹមថា៖ កាយវិការនេះនឹងដោះស្រាយភាពទាល់ច្រកជា សារវ័ន្តដែលបាន អូសបន្លាយក្នុងរយៈពេល ១០ ឆ្នាំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់និងបន្ធូស្រាល ការព្រួយបារម្មណ៍អំពីសង្គ្រាមថ្មីមួយនៅតំបន់មជ្ឈឹមបូព៌ារ។ បណ្ដាប្រទេសលោក ខាងលិចមានគោលបំណងថា៖ កិច្ចព្រមព្រៀងនាពេលខាង មុខនឹងដោះស្រាយការ សង្ស័យរបស់ខ្លួនអំពីការដែល អ៊ីរ៉ង់អាចផលិតគ្រាប់បែក នុយក្លេអ៊ែរ ខណៈដែល Tehran បានដាក់ចេញគោលដៅបញ្ឈប់រាល់បទដាក់ ទណ្ឌកម្មដែលកំពុងជះឥទ្ធិពលដ៏ ធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចនៃប្រទេសនេះ។ តាម កិច្ចព្រមព្រៀងបថមដែលភាគីទាំង ២ ទទួលបាននៅទីក្រុង Geneva ស្វីស នាខែ វិច្ជិការ ឆ្នាំ ២០១៣ អ៊ីរ៉ង់នឹងបញ្ឈប់សកម្មភាព ចម្រាញ់សាធារធាតុ uranium កំរិត ជាង ៥% ក្នុងរយៈពេល ៦ ខែដើម្បីចាប់ផ្តើមសកម្មភាព ជួញដូរប្រេងឧស្ម័ន្ធឡើង វិញ៕