VOV WorldVOV World
ក្រុមចតុភាគីអំពីស៊ីរីឯកភាពបណ្ដាភារកិច្ចរួម
24/10/2015 08:31
(VOVworld) – រដ្ឋមន្ត្រីប្រទេសចំនួន ៤​ គឺ៖ រុស្ស៊ី អាមេរិក ទួរគីនិងអារ៉ាប់ប៊ី សារអ៊ូរឌីតបានដំណើរការកិច្ចប្រជុំស្តីពី ដំណោះស្រាយវិបត្តិនៅស៊ីរីដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ តុលា នៅទីក្រុង Vienna ​ អូទ្រីស។
ក្រុមចតុភាគីអំពីស៊ីរីឯកភាពបណ្ដាភារកិច្ចរួម
ក្រុមចតុភាគីអំពីស៊ីរីឯកភាពបណ្ដាភារកិច្ចរួម (Image: VNA) (VOVworld) – រដ្ឋមន្ត្រីប្រទេសចំនួន ៤​ គឺ៖ រុស្ស៊ី អាមេរិក ទួរគីនិងអារ៉ាប់ប៊ី សារអ៊ូរឌីតបានដំណើរការកិច្ចប្រជុំស្តីពីដំណោះស្រាយវិបត្តិនៅស៊ីរីដែល បានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ តុលា នៅទីក្រុង Vienna ​ អូទ្រីស។ ភាគីនានា បានអះអាងនូវបណ្ដាគោលដៅរួមនៅស៊ីរីគឺបញ្ចប់សង្គ្រាមប្រឆាំងនឹងភេរវករ នៅស៊ីរីប្រកបដោយប្រសិទ្ធភាពជំរុញយ៉ាងសកម្មថែមទៀតនូវដំណើរនយោ បាយដោយឈរលើបណ្ដាគោលការណ៍ដែលបានដាក់ចេញក្នុងសេចក្តីថ្លែង ការណ៍រួមទីក្រុង Geneva នាថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១២។ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថែមទៀតថា៖ ភាគីទាំងអស់នៅកិច្ច ប្រជុំលើកនេះសុទ្ធតែចង់ឲ្យដោះស្រាយជំលោះដោយឈេលើមូលដ្ឋានសា្តរ ប្រទេស៊ីរីឡើងវិញដូចប្រទេសមានអធិបតេយ្យភាពបូរណភាពដែនដីធានារ ផលប្រយោជន៍របស់ក្រុមសាសនានិងជនរួមជាតិទាំងឡាយ។ អ្នកប្រមុខ ក្រសួងការបរទេសរុស្ស៊ីក៏បានអំពាវនាវឲ្យប្រទេសនានាក្នុងតំបន់ដូចជា អេហ្ស៊ីបនិងអ៊ីរ៉ង់ចូលរួមដោះស្រាយវិបត្តិនៅស៊ីរី ផងដែរ។ រីឯ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក John Kerry បានសង្ឍឹមថា៖ គេ នឹងរៀបចំកិច្ចប្រជុំ បើកទូលាយមួយទៀត នាថ្ងៃទី ៣០ តុលា ខាងមុខ សំដៅ ស្វែងរកគ្រឹះស្ថាន រួមមួយដើម្បីជំរុញដំណើរនយោបាយការពិតសំរាប់វិបត្តិនៅស៊ីរី ៕