VOV WorldVOV World
ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម
23/10/2015 09:49
(VOVworld) – ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋឆែក លោក Lubomir Zaoralek បានទៅ ទស្សនាការតាំងពិពណ៌រនៃ បណ្ដាក្រុមហ៊ុនរបស់ឆែកនៅក្រុងហាណូយ។
ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម
ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម (Image: dangcongsan.vn) (VOVworld) – ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋឆែក លោក Lubomir Zaoralek បានទៅ ទស្សនាការ តាំងពិពណ៌រនៃបណ្ដាក្រុមហ៊ុនរបស់ឆែកនៅក្រុងហាណូយ។ សកម្មភាពនេះកំពុង បើកចេញឱកាសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើ វិស័យដែលបណ្ដាក្រុមហ៊ុន សាធារណៈរដ្ឋឆែកមានសក្តានុភាព ដូចជា៖ ថាមពល បច្ចេកវិទ្យា តម្បាញកាត់ដេរ ជាដើម។ បន្ទាប់នោះ នៅសិក្ខាសាលា “បច្ចេកវិទ្យា និងផលិតផលជាន់ខ្ពស់របស់ សាធារណៈរដ្ឋឆែក៖ វិធានការសមស្របជាមួយ គុណភាពអឺរ៉ុប” រដ្ឋមន្ត្រីការបរទេស ឆែកបានវាយតំលៃថា ៖ វៀតណាមទទួល បានជំហានអភិវឌ្ឍន៍ដ៏ធំធេងខាងសេដ្ឋកិច្ច និងសង្គម ក្នុងនោះ ឆែកគឺជាប្រទេស ជាសមាជិកសហភាពអឺរ៉ុបមួយដែលមាន កំណើនសេដ្ឋកិច្ចខ្លាំងបំផុតហើយកំពុង​ខំប្រឹងប្រែងស្វែងរកទីផ្សារថ្មី។ នេះគឺជា លក្ខណៈងាយស្រួលសំរាប់វៀតណាម និងឆែកសហប្រតិបត្តិការលើគ្រាប់វិស័យ  ជំរុញតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើងកំពស់ថ្មីមួយ៕