VOV WorldVOV World
ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់
19/09/2013 08:06
Vovworld-រដ្ឋាភិបាលវៀតណាមជា​និច្ចកាលអនុវត្តមុនក៏ដូចជាក្រោយគោលនយោបាយសាសនា ធានាសិទ្ធិសេរីភាព​ខាង​ជំនឿនិងសាសនា។
ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់
ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ (VOV)          Vovworld- ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមដឹក ​នាំ​ដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាសនា​រដ្ឋាភិបាលវៀតណាមលោក Pham Dung បានទៅបំពេញទស្សនកិច្ចនៅ​បុរី​វ៉ាទីកង់​ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០កញ្ញា។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅបុរី​វ៉ាទីកង់ ក្រុមការងារបានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងផ្សាយសាសនា Tadeusz Wojda អនុរដ្ឋមន្ត្រីការបរទេស Antoine Camilleri និងចូលរួមពិធី​ជួបមុខ​រួមរបស់ សម្ដេចបាប Francis និងទស្សនាស្ថានីផ្សាយសម្លេងវ៉ាទីកង់។ នៅបណ្ដា​ពិធីជួប សន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរលើបញ្ហាមួយចំនួនដែលភាគីទាំងពីរយក​ចិត្ត​ ទុកដាក់ដូចគ្នា។ ភាគីវៀតណាមបានអះអាងថា​រដ្ឋាភិបាលវៀតណាមជា​និច្ចកាលអនុវត្តមុនក៏ដូចជាក្រោយគោលនយោបាយសាសនា ធានាសិទ្ធិសេរី ភាព​ខាង​ជំនឿនិងសាសនា។ រដ្ឋាភិបាលវៀតណាមសន្យាជួយឧបត្ថម្ភបង្ក លក្ខណៈ​ជួយឧបត្ថម្ភបណ្ដាអង្គការសាសនា ទន្ទឹមនឹងនោះសម្ដែងបំណងគ្រឹស សាសនិក​វៀត​ណាមសកម្មចូលរួមកសាងប្រទេសជាតិ។ រីឯភាគីវ៉ាទីកង់បាន សង្កត់ធ្ងន់ថា មានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាម ទន្ទឹមនឹងនោះ​វ៉ាទីកង់នឹងខំប្រឹងប្រែងសហការល្អជាមួយរដ្ឋាភិបាលវៀតណាម ដោះស្រាយរាល់​បញ្ហាសំដៅជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ៕

More