VOV WorldVOV World
ក្រុមនាវាកងទ័ពជើងទឹកចិនដកចេញពីដំបន់នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក
04/09/2015 09:45
Vovworld-មជ្ឈដ្ឋានថ្នាក់ដឹកនាំកងទ័ពជើងទឹកអាមេរិកនា ថ្ងៃទី៣កញ្ញាបាន​ឲ្យដឹងថា ក្រុមនាវាកងទ័ពជើងទឹកចិន
ក្រុមនាវាកងទ័ពជើងទឹកចិនដកចេញពីដំបន់នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក
        Vovworld-មជ្ឈដ្ឋានថ្នាក់ដឹកនាំកងទ័ពជើងទឹកអាមេរិកនាថ្ងៃទី៣កញ្ញាបាន​ ឲ្យដឹងថា ក្រុមនាវាកងទ័ពជើងទឹកចិនចំនួន៥គ្រឿងមានវត្តមាននាពេលថ្មីៗនេះ ​នៅសមុទ្រ Bering នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក ក្នុងរយៈពេល​ប្រធា នាធិបតី Barack Obama កំពុងបំពេញទស្សនកិច្ចនៅដំបន់នេះ បានចាប់​ផ្ដើមដក ចេញ។ តាមមេបញ្ជាការបណ្ដាយុទ្ធនាការកងទ័ពជើងទឹកអាមេរិក ឧត្តមនាវី Jonathan Greenert ថា លោកមិនចាត់ទុកករណីគឺជាចៃដន្យឬត្រូវ​ព្រួយបារម្ភឡើយ។ ខណៈពេលនោះ ថ្លែងមតិនៅសន្និសីទកាសែត​សាមញ្ញនាថ្ងៃ​ទី៣កញ្ញា អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកលោក Mark Toner បានលើក​ច្បាស់ថា នេះពិតប្រាកដ ជាលើកដំបូងហើយដែលយើងខ្ញុំបានឃើញនាវាកងទ័ព​ជើងទឹកចិនមានវត្តមាន នៅសមុទ្រ Bering។ យើងខ្ញុំគោរពសិទ្ធិសេរីភាពរបស់​បណ្ដា​ប្រទេសដាក់ពង្រាយ នាវាយោធានៅដំបន់សមុទ្រអន្តរជាតិសមស្របនឹង​ច្បាប់អន្តរជាតិ៕