ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក
18/02/2016 11:24
(VOVworld) – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសឥស្លាម កំពុងអភិវឌ្ឍន៍ចំនួន ៨ (D-8) បានប្រជុំនៅរដ្ឋធានី Islammabad របស់ប៉ាគីស្ថាន នាថ្ងៃទី ១៧ កុម្ភៈ ហើយ ឯកភាពបង្កើនពាណិជ្ជកម្មក្នុងប្លុកតាមរយៈការអនុវត្ត កិច្ចព្រមព្រៀង អាទិភាពពាណិជ្ជកម្ម (PTA)។

ក្រុមបណ្ដាប្រទេសឥស្លាម D-8 សន្យាបង្កើនពាណិជ្ជកម្មក្នុងប្លុក (Image: VNA) (VOVworld) – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសឥស្លាមកំពុងអភិវឌ្ឍន៍ចំនួន ៨ (D-8) បានប្រជុំនៅរដ្ឋធានី Islammabad របស់ប៉ាគីស្ថាន នាថ្ងៃទី ១៧ កុម្ភៈ ហើយ ឯកភាពបង្កើនពាណិជ្ជកម្មក្នុងប្លុកតាមរយៈការអនុវត្តកិច្ចព្រមព្រៀង អាទិភាព ពាណិជ្ជកម្ម (PTA)។ តាមនោះ បណ្ដារដ្ឋមន្ត្រីនឹងអនុវត្ត PTA ចាប់ពី ឆ្នាំ ២០១៨។ ក្នុងសេចក្តីថ្លែងការរួម Islammabad ថា៖ បណ្ដារដ្ឋមន្ត្រីប្រគល់ភារកិច្ច សំរាប់ស្ថាប័ន គយនៃប្រទេសជាសមាជិកដំណើការកិច្ចប្រជុំក្នុងរយៈពេល ៣ ខែខាង មុខសំដៅ ត្រៀមរៀបចំឲ្យការអនុវត្តការកំណត់សារវ័ន្តរបស់ PTA ព្រមទាំងប្រគល់ជូន គណៈកម្មាធិការឃ្លាំមើលសម្រេចឯកសារស្តីពីដំណោះស្រាយវិវាទនៅសម័យ ប្រជុំនៅទួរគី។ អគ្គលេខាធិការ D-8 លោក Mohammad Mousavi បានចាត់ទុកថា៖ នេះគឺជាការបោះជំហានសំខាន់សំដៅជំរុញពាណិជ្ជកម្មក្នុងប្លុក ៕
Related





