ក្រុមប្រឆាំងនៅស៊ីរីបដិសេដ្ឋសំណើរចរចាររបស់លោកKofi Annan
09/03/2012 10:18
ថ្ងៃទី៨មិនា ក្រុមប្រឆាំងនៅស៊ីរីបានបដិសេដ្ឋសំណើរ ចរចាររបស់បេសកជន ពិសេសរួមរវាងអង្គការសហ ប្រជាជាតិនឹងសំព័ន្ធអារ៉ាប់( AL) -អតិតអគ្គលេខាធិ ការ អង្គការសហប្រជាជាតិលោកKofi Annan

អស្ថិរភាពនៅស៊ីរី(រូបថត៖Internet) ថ្ងៃទី៨មិនា ក្រុមប្រឆាំងនៅសីរីបានបដិសេដ្ឋសំណើរចរចាររបស់បេសកជន ពិសេសរួម រវាងអង្គការសហប្រជាជាតិនឹងសំព័ន្ធអារ៉ាប់( AL) -អតិតអគ្គលេខាធិការ អង្គការសហប្រជា ជាតិលោកKofi Annan ព្រមទាំងចាត់ទុកថា៖ទីក្រុងដាម៉ាសនេះ ឯងដែលបានបំផ្លិចបំផ្លាញ យថាទស្សទទួលបានការព្រមព្រៀងគ្នាតាមរយះការ ចរចារ។ ថ្លែងមតិនៅអេហ្សីបមុនពេល ទៅកាន់ស៊ីរី នាថ្ងៃទី១០មិនា លោកKofi Annan បានឲ្យដឹងថា៖នឹងអំពាវនាវដល់ប្រធានាធិ បតីBashar Al Assad នឹង ក្រុមប្រឆាំង បញ្ឈប់ជំលោះនឹងរួមគ្នាស្វែងរកដំណោះស្រាយនយោ បាយតាមរយះការចរចារ។ ក៏ប៉ុន្តែ តំណាងនៃក្រុមប្រឆាំងនៅទីក្រុង Homs លោក Hadi Abdullah ប្រកាស ប្រឆាំងជំទាស់រាល់ការចរចារពេលដែលរថតង់នៅតែបាញ់កាំភ្លើងទៅលើ បណ្តាទីរួមស្រុក នឹងសភាពបង្ហូឈាមនៅតែកើតមានឡើងតទៅទៀត។ ក្នុងព្រិត្តិការណ៏១ ផ្សេងទៀតការិយាល័យគូបផ្សំជំនួយមនុស្សធម៏ (OCNA) របស់អង្គការសហប្រជាជាតិបា នឲ្យដឹងថា៖បានត្រៀមរៀបចំគ្រប់គ្រាន់ស្បៀងអាហារ សំរាប់ប្រជាជនស៊ីរីប្រមាណ១លាន ៥សែននាក់។នេះជាផ្នែក១ក្នុងផែនការបន្ទាន់ក្នុង រយះពេល៩០ថ្ងៃសំដៅជួយឧបត្ថម្ភដល់ ប្រជាជនស៊ីរី ដែលខ្វះស្បៀងអាហារក្រោយ រយះពេលជិត១ឆ្នាំនៃបាតុកម្មបង្កឲ្យមានការ ប៉ះបោនៅប្រទេសនេះ៕
Related





