ក្រុមប្រឹក្សាអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជាអន្តរជាតិ

(VOV)_ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ នីតិកាលទី៦៩ ទើបនឹងបានរៀប
ចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាវិសាខបូជាអន្តរជាតិ នៅទីក្រុង New York អាមេរិក។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈ​ប្រតិភូវៀត
ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា៖ បណ្ដា​មេរៀន​ សាររបស់
ព្រះពុទ្ធសាសនា ស្ដីពីសន្តិភាព សម្របសម្រូល នោះគឺជាគ្រឹះស្ថានសំខាន់សំរាប់
ទំនាក់ទំនងរវាងបណ្ដាប្រទេស ជនជាតិ ​ជាពិសេស សំរាប់ការអភិវឌ្ឍន៍​របស់សហ
គមន៍អន្តរជាតិនាបច្ចុប្បន្ន។ លោកស្រី Nguyen Phuong Nga ក៏​បាន​អះអាងថា៖ នា
បច្ចុប្បន្នពុទ្ធសាសនា បានរួមសហការជាមួយសាសនាផ្សេងៗ​អភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា រួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរបស់ជនវៀតណាម
ដោយផ្អែកទៅលើគោលនយោបាយធានាសេរីភាពខាង​ជំនឿសាសនា របស់រដ្ឋ
និងរដ្ឋាភិបាល៕