ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធ្ផ្អាក់អង្គជំនុំជំរះថ្នាក់ដឹកនាំ Kenya ទាំង ២ រូប
16/11/2013 09:21
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធ្ផ្អាក់ អង្គជំនុំជំរះថ្នាក់ដឹកនាំ Kenya ទាំង ២ រូប

អគ្គឯករដ្ឋទូត Kenya ប្រចាំនៅ អ.ស.ប. លោក Macharia Kamau (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានបដិសេធ សេចក្តីសម្រេចចិត្តដែលសហភាពអាហ្វ្រិក (AU) បាននាំចេញសំដៅផ្អាកអង្គ ជំនុំជំរះប្រធានាធិបតីនិងអនុប្រធានាធិបតី Kenya ក្នុងរយៈពេល ១ ឆ្នាំ នៅ តុលាកាព្រុហ្មទ័ណ្ឌអន្តរជាតិ (ICC) នៅទីក្រុង Hague ហ៊ូឡឡង់។ បណ្ដា ប្រទេសដែលគាំទ្រសេចក្តីសម្រេចចិត្តនេះចាត់ទុកថា៖ ថ្នាក់ដឹកនាំរបស់ Kenya ពោលខាងលើត្រូវមានវត្តមានក្នុងប្រទេសដើម្បីបញ្ជាណែនាំការ ប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម ជាពិសេស ក្រោយពីការវាយប្រហារបង្ហូរឈាម របស់អង្គការ ភេវរកម្ម al-Shabab តម្រង់ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម Westgate នៅរដ្ឋធានី Narobi នាខែ កញ្ញា កន្លងមក ដែលធ្វើឲ្យមនុស្សចំនួន ៦៧ នាក់ត្រូវ ស្លាប់។ ក្នុងពេលនោះ តំណាងនៃបណ្ដាប្រទេសប្រឆាំងសេច ក្តីសម្រេចចិត្តនេះ បានឲ្យដឹងថា៖ សាលក្រមអំពីការផ្អាកអង្គជំនុំជំរះគ្រាន់ តែទាក់ទិនដល់បញ្ហា សន្តិភាពនិងសន្តិសុខអន្តរជាតិ តែប៉ុណ្ណោះ។ ដោយ ហេតុនេះមិនអាចអនុវត្តក្នុង ការណីនេះឡើយ៕
Related






