ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង
08/03/2017 08:42
(VOVworld) – នាព្រឹកថ្ងៃទី ៨ មិនា (តាមម៉ោង វៀតណាម) ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បាន ចេញផ្សាយសេចក្តីប្រកាសថ្កោលទោសការបាញ់ កាំជ្រួចនាពេល ថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង (VNA) (VOVworld) – នាព្រឹកថ្ងៃទី ៨ មិនា (តាមម៉ោងវៀតណាម) ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញផ្សាយសេចក្តីប្រកាសថ្កោលទោសការបាញ់កាំជ្រួចនាពេល ថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង។ ស្ថាប័ននេះរបស់ អ.ស.ប. ក៏បានសម្តែង ការព្រួយបារម្ភចំពោះទង្វើបង្កើនអស្ថិរភាពរបស់ព្យុងយ៉ាង។ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ក៏បានព្រមាននឹងអនុវត្តវិធានការរឹងមាំថែមទៀតចំពោះកូរ៉េខាង ជើង។ មុននោះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានថ្កោល ទោស យ៉ាងខ្លាំងក្លាទង្វើរំលោភទៅលើបណ្ដាសេចក្តីសម្រេចចិត្ត អ.ស.ប. របស់ កូរ៉េខាង ជើង ព្រមទាំង អំពាវនាវឲ្យប្រទេសនេះបញ្ឈប់ភ្លាមមួយរំពេចទង្វើ បង្ករឿងហេតុ។ នាថ្ងៃទី៧ មិនា ចិនបានប្រឆាំងជំទាស់ជាថ្មីម្តងទៀតការដាក់ ពង្រាយប្រព័ន្ធការពា រកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយរបស់ អាមេរិកប្រចាំនៅកូរ៉េខាង ត្បូង (THAAD)។ អ្នកនាំពាក្យក្រសួងការបរទេស ចិន លោក Geng Shuang បានព្រមានថា៖ ចិននឹងអនុវត្តវិធានការសំដៅរក្សា ផលប្រយោជន៍សន្តិសុខរបស់ ខ្លួន។ នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បាន ឡើងសម្លេងចាត់ទុកថា៖ ការដាក់ពង្រាយ THAAD របស់អាមេរិកនៅកូរ៉េ ខាងត្បូងនឹងធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងភាពទាល់ច្រក៕
Related





