ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង
21/04/2017 06:36
(VOVworld) - នាថ្ងៃទី ២០ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោល ទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចថ្មីៗបំផុតរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ព្រមទាំង គំរាមកំហែងនឹងដាក់ទណ្ឌកម្មថ្មីដែលទាក់ទិនដល់ទង្វើ ធ្វើអស្ថិរភាពរបស់ព្យុងយ៉ាង។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង (VNA) (VOVworld) - នាថ្ងៃទី ២០ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោល ទោសយ៉ាង ខ្លាំងក្លាការបាញ់កាំជ្រួចថ្មីៗបំផុតរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ព្រមទាំង គំរាមកំហែងនឹងដាក់ទណ្ឌកម្មថ្មីដែលទាក់ទិនដល់ទង្វើ ធ្វើអស្ថិរភាពរបស់ ព្យុងយ៉ាង។ ក្នុងសេចក្តីប្រកាសដែលប្រទេសជាសមាជិកទាំង ឡាយនៃក្រុមប្រឹក្សាបាន ស្នើឲ្យប្រទេសកូរ៉េខាងជើងមិនដំណើរការបាញ់កាំជ្រួច នុយក្លេអ៊ែរខុសច្បាប់ណាមួយ ដែលរំលោភទៅលើសេចក្តិសម្រេចចិត្តនានា របស់ស្ថាប័ននេះ។ សេចក្តីប្រកាសពោល ខាងលើបានអះអាងថា៖ ទង្វើរបស់ព្យុង យ៉ាងកំពុងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់និង អន្តរជាតិតានតឹងឡើងៗ។ ស្ថាប័ន របស់ អ.ស.ប. នេះបានសង្កត់ធ្ងន់ថា៖ គេនឹងតាម ដានយ៉ាងម៉ត់ចត់កាយវិការ របស់ព្យុងយ៉ាងហើយមានវិធានការរឹងពឹងជាក់ស្តែងក្នុង ករណីចាំបាច់៕
Related





