កងកម្លាំងសន្តិសុខអ៊ីស្រាអែលសម្រុកចូលប្រាសាទ Al-Aqsa នៅក្រុងហ្សេរូសាឡឹមកាលពីថ្ងៃទី១៥ ខែមេសា។ (រូបថត៖ Reuters) |
ភាពតានតឹងបានកើនឡើងនៅក្រុងហ្សេរូសាឡឹម ក្នុងបរិបទដែលខែបុណ្យរ៉ាម៉ាដានរបស់ជនជាតិឥស្លាមឆ្នាំនេះ ត្រូវគ្នានឹងពិធីបុណ្យសំខាន់របស់ជនជាតិជី្វហ្វ និងបុណ្យ Easter របស់គ្រិស្តសាសនិក។ តាមការប៉ាន់ស្មានថា ក្នុងឱកាសនេះ សាសនិករាប់ម៉ឺននាក់បានហូរមកទីក្រុងបុរាណហ្សេរូសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋសម្រាប់សាសនាទាំងបី។ ក្នុងពេលជាមួយគ្នានោះ ការប៉ះទង្គិចគ្នាដោយហិង្សានៅ អ៊ីស្រាអែល និងតំបន់ត្រើយខាងលិចចាប់តាំងពីចុងខែមីនាមក បានបណ្តាលឲ្យ មនុស្ស ៣៦នាក់ស្លាប់៕








