VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខអនុម័តលើយន្តការអនុញ្ញាតឲ្យដាក់ទណ្ឌកម្មស៊ូដង់ខាងត្បូង
04/03/2015 10:52
Vovworld-សំដៅបង្កើនសម្ភាធទៅលើភាគីជំលោះនានា នៅស៊ូដង់ខាងត្បូង​ក្នុងកាលៈទេសៈកាលកំណត់ចុងក្រោយ
ក្រុមប្រឹក្សាសន្តិសុខអនុម័តលើយន្តការអនុញ្ញាតឲ្យដាក់ទណ្ឌកម្មស៊ូដង់ខាងត្បូង
ក្រុមប្រឹក្សាសន្តិសុខអនុម័តលើយន្តការអនុញ្ញាតឲ្យដាក់ទណ្ឌកម្មស៊ូដង់ខាងត្បូង (Reuters)         Vovworld-សំដៅបង្កើនសម្ភាធទៅលើភាគីជំលោះនានានៅស៊ូដង់ខាងត្បូង ​ក្នុងកាលៈទេសៈកាលកំណត់ចុងក្រោយសំរាប់កិច្ចព្រមព្រៀងមួយដែលខិតជិត មកដល់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី៣មិនាបានឯកភាព ​អនុម័តលើសេចក្តីសំរេចចិត្តអនុញ្ញាតឲ្យដាក់ទណ្ឌកម្មទៅលើភាគីនានា។ សេចក្តី សំរេចចិត្តបានលើកច្បាស់ថា បណ្ដាវិធានការដាក់ទណ្ឌកម្មនឹង​បាន​អនុវត្តចំពោះ អ្នកដែលគំរាមកំហែងទៅលើសន្តិភាពសន្តិសុខនិងស្ថិរភាពរបស់ស៊ូដង់ខាងត្បូង រួមមានអ្នករារាំងការចរចារសន្តិភាពរារាំងសកម្មភាពដឹកជញ្ជូន​ទំនិញមនុស្សធម៍ ជាដើម។ ការអនុម័តលើសេចក្តីសំរេចចិត្តអាចបើកផ្លូវសំរាប់ការអនុវត្តបទហាមឃាត់អាវុធ ចំពោះស៊ុដង់ខាងត្បូង ជាវិធានការមួយត្រូវបានសហភាពអឺរ៉ុបគាំទ្រ៕