VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាគ្សាអំពីវិធានការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើ ស.ប.បកូរ៉េ
30/04/2016 08:43
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី២៩ មេសា បានជួបប្រជុំដើម្បីពិភាគ្សាអំពីសេចក្ដីព្រាង ឯកសារស្ដីអំពីការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើ ស.ប.បកូរ៉េទាក់ទិនដល់ការសាកល្បងកាំជ្រួចរយៈ ឆ្ងាយរបស់ប្រទេសនេះមុននោះមួយថ្ងៃ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាគ្សាអំពីវិធានការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើ ស.ប.បកូរ៉េ
តំបន់សាកល្បងកាំជ្រួច Punggye-ri របស់ស.ប.បកូរ៉េ (រូបថត៖AFP/TTXVN) (VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី២៩ មេសា បានជួបប្រជុំដើម្បី ពិភាគ្សាអំពីសេចក្ដីព្រាងឯកសារស្ដីអំពីការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.ប កូរ៉េទាក់ទិនដល់ការសាកល្បងកាំជ្រួចរយៈឆ្ងាយរបស់ប្រទេសនេះមុន នោះមួយថ្ងៃ។ សេចក្ដីព្រាងឯកសារនេះសំណូមពរឲ្យប្រទេសសមាជិកទាំងអស់របស់អ.ស.បរហូត ដល់កាលកំណត់គឺថ្ងៃទី៣១ ឧសភាខាងមុខ ត្រូវជូនរបាយការណ៍ស្ដីអំពីវិធានការ ដាក់ទ័ណ្ឌកម្មជាក់ស្ដែង ដែលប្រទេសទាំងនេះបានអនុវត្តន៍តាមសេចក្ដី សំរេចចិត្ត របស់អ.ស.ប។ឯកសារនេះក៏អំពាវនាវឲ្យព្យុងយ៉ាងអត់ធ្មត់ ជៀសវាង អំពើដែល អាចរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់អ.ស.ប។អាមេរិកនិងចិនសុទ្ធតែ គាំទ្រសេចក្ដីព្រាងឯកសារនេះ។ប៉ុន្តែ ការប្រកាសឯកសារនេះត្រូវបានផ្អាកវិញ ដោយសាររុស្ស៊ីស្នើរឲ្យមានពេលវេលាបន្ថែមដើម្បីពិចារណាលើមាត្រាមួយចំនួន៕