ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តអំពីស៊ីរី
28/09/2013 08:24
(VOVworld)-នាថ្ងៃទី២៨កញ្ញា ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានអនុម័តលើសេចក្តីសម្រេចចិត្ត១ដោយរុស្ស៊ីនិងអាមេរិកនាំចេញ

ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តអំពីស៊ីរី (រូបថត៖AFP ) (VOVworld)-នាថ្ងៃទី២៨កញ្ញា ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប បាន អនុម័តលើសេចក្តីសម្រេចចិត្ត១ដោយរុស្ស៊ីនិងអាមេរិកនាំចេញដែលមានលក្ខណៈ ចាប់បង្ខំ អំពីការបំផ្លាញ ចោលបណ្តាឃ្លាំងអាវុធគីមីនៅស៊ីរី។នេះជា សេចក្តីសម្រេច ចិត្តមានលក្ខណៈលោតផ្លោះរបស់អ.ស.បអំពីបញ្ហានៅស៊ីរី។ ថ្លែងមតិបន្ទាប់ពីសេច ក្តីសម្រេចចិត្តពោលខាងលើត្រូវបានអនុម័ត អគ្គលេខាធិ ការអ.ស.ប លោកBan Ki- moon បានជម្រុញរដ្ឋាភិបាលស៊ីរីអនុវត្តន៌សេចក្តី សម្រេចនេះឲ្យបានស្មោះត្រង់ និងមិនយឺតយ៉ាវឡើយ។ សេចក្តីសម្រេចចិត្តនេះមានសំណូមពរចាប់បង្ខំចំនួន២ នោះគឺរដ្ឋាភិបាល ស៊ីរីត្រូវលុបចោលអាវុធគីមី និងបណ្តាអ្នកជំនាញការអំពីអាវុធគីមីរបស់អ.ស.ប ត្រូវបានទាក់ទងដោយសេរីជាមួយបណ្តាឃ្លាំងអាវុធនេះនៅស៊ីរី៕
Related






