ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
04/06/2014 09:42
(VOVworld) - លោក Pascal Deguilhem ឲ្យដឹងថា ក្រុម សមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃរដ្ឋសភា បារាំង បានសំដែងចេញតាមរយៈឯកសារកាលពីថ្ងៃទី ៣ ឧសភា ឆ្នាំ២០១៤ ដែលបង្ហាញពីព្រួយបារម្មណ៍ ហើយមានគោលបំណងថា បណ្ដាភាគីទាក់ទិននឹង ជួបសន្ទនាយ៉ាងឆាប់ៗ ដើម្បីស្វែងរកវិធានការ ដោះស្រាយដោយសន្តិវិធី។

លោក Pascal Deguilhem ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម (VOVworld) - ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម នាល្ងាច ថ្ងៃទី៣ មិថុនា ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមលោក Pascal Deguilhem បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៏មានវៀតណាម។ ស្ដីពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បណ្ដាលភាពតានតឹងនៅសមុទ្រ ខាងកើត លោក Pascal Deguilhem ឲ្យដឹងថា ក្រុមសមាជិកសភាមិត្តភាពបារាំង- វៀតណាមនៃរដ្ឋសភាបារាំង បានសំដែងចេញតាមរយៈឯកសារកាលពីថ្ងៃទី ៣ ឧសភា ឆ្នាំ២០១៤ ដែលបង្ហាញពីព្រួយបារម្មណ៍ ហើយមានគោលបំណង ថា បណ្ដាភាគីទាក់ទិននឹងជួបសន្ទនាយ៉ាងឆាប់ៗ ដើម្បីស្វែងរកវិធានការ ដោះស្រាយដោយសន្តិវិធី។លោក Deguilhem បន្ថែមទៀតថា ឯកសារនោះ អះអាងរាល់វិធានការត្រូវដោះស្រាយដោយឈរលើច្បាប់អន្តរជាតិ៕
Related






