VOV WorldVOV World
កសាងគោលនយោបាយវិទ្យាសាស្ត្របេច្ចេកវិទ្យាជាផែនគ្រឹះដើម្បីបញ្ញាវ័ន្តធ្វើសកម្មភាព
04/03/2015 10:44
(VOVworld) - នាព្រឹកថ្ងៃទី៤ មិនា ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen Thien Nhan បានមានជំនួបសំណេះសំណាល ជាមួយ បណ្ដាសមាជិកក្លឹប Thang Long នៅរដ្ឋធានី ហាណូយ ជាទីកន្លែងធ្វើសកម្មភាពជីវភាពរបស់កម្មាភិបាលជាន់ខ្ពស់និងមធ្យមដែលបាន ចូលនិវត្តន៍។
កសាងគោលនយោបាយវិទ្យាសាស្ត្របេច្ចេកវិទ្យាជាផែនគ្រឹះដើម្បីបញ្ញាវ័ន្តធ្វើសកម្មភាព
(VOVworld) - នាព្រឹកថ្ងៃទី៤ មិនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen Thien Nhan បានមានជំនួបសំណេះសំណាលជាមួយ បណ្ដាសមាជិកក្លឹប Thang Long នៅរដ្ឋធានីហាណូយ ជាទីកន្លែងធ្វើសកម្មភាព ជីវភាពរបស់កម្មាភិបាលជាន់ខ្ពស់និងមធ្យមដែលបានចូលនិវត្តន៍។សំណេះ សំណាលអំពី ស្ថានភាពសេដ្ឋកិច្ចសង្គម លោក Nguyen Thien Nhan បានចាត់ទុក ថា ក្រោយពី ៣០ឆ្នាំផ្លាស់ប្ដូរថ្មី វៀតណាមទទួលបានសមិទ្ធិផលសំខាន់ជាច្រើន ដូចជា អត្រាកំណើន ជាមធ្យមទទួលបាន៧% អត្រាពលករមានការបណ្ដុះ បណ្ដាលទទួលបាន៥០%។ ស្ដីពីការដែលរណសិរ្សពង្រីកតួនាទីរបស់ជួរបញ្ញាវ័ន្ត លោក Nguyen Thien Nhan បានឲ្យដឹងថា៖ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen Thien Nhan “រណសិរ្សមាតុភូមិប្រើប្រាស់អង្គការមហាជន សម្ព័ន្ធ នានាដើម្បីត្រួតពិនិត្យការ អនុវត្តគោលនយោបាយវិទ្យាសាស្ត្របច្ចេកទេសនិងការផ្លាស់ប្ដូរថ្មីគោលនយោ បាយ បដិវាទ។រណសិរ្សមាតុភូមិ ក៏ជំរុញខ្លាំងការរៀបចំវេទិការនានាដើម្បីជួរ បញ្ញាវ័ន្ត រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។តាមគំរោង នាថ្ងៃទី៣០ មេសា ខាង មុខនេះ រណសិរ្ស នឹងរៀបចំជំនួបចរចារអំពីការផ្ដើមគំនិតរបស់បញ្ញាវ័ន្តក្នុង ការកសាង ប្រទេសជាតិ ព្រមទាំងស្នើរឲ្យរដ្ឋាភិបាល រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បង្កើនការងារ ស្រាវជ្រាវវិទ្យាសាស្ត្រ លើកតំកើងបញ្ញាវ័ន្តដើម្បីធ្វើគំរូសំរាប់ ជំនាន់វ័យក្មេង៕”