កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិត
14/08/2015 07:58
(VOVworld)-នាថ្ងៃទី១៣សីហានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា បានរៀបចំសិក្ខា សាលា ស្តីអំពី
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ dangcongsan.vn) (VOVworld)-នាថ្ងៃទី១៣សីហានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា បានរៀបចំសិក្ខាសាលា ស្តីអំពី “ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិត”។ នៅសិក្ខាសាលានេះបណ្តាអង្គភាពអាជីវកម្មដែលទទួលបានជោគជ័យពី គំរោង ការណ៍ ជ្រលង Silicon នៅវៀតណាម និងអង្គភាពអាជីវកម្មចាប់ផ្តើម អាជីពសក្តា នុភាពមកពី Oxford លើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ បានចែករំលែក បទពិសោធន៍ និងផ្តល់មតិកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិតនៅ វៀតណាម។នៅ ទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានឲ្យដឹងថា៖ “ដោយមានការស្រាវជ្រាវ រៀនសូត្របទពិសោធន៍របស់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ យើងនឹងកាត់បន្ថយពេលវេលាទទួលបានគោលដៅនៃកម្មវិធី ជ្រលង Silicon វៀតណាម។ នាពេលខ្លីខាងមុខ យើងនឹងមានមូលនិធិវិនិយោគ ប្រថុយប្រថាន បច្ចេកវិទ្យាខ្ពស់ ត្រឹមត្រូវតាមស្មារតីនៃច្បាប់បច្ចេកវិទ្យាខ្ពស់។ ដើម្បីមានថ្ងៃណា មួយ វៀតណាមនឹងមានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពដោយជោគជ័យដូចជា Google , Facebook ឬ Microsoft សំដៅរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ ប្រទេសជាតិ ក៏ដូចជាបុព្វហេតុ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ប្រទេសជាតិ”៕
Related





