VOV WorldVOV World
កសាងសារមន្ទីធម្មជាតិវៀតណាម
20/01/2015 09:47
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹង បានយល់ព្រម​គោលការណ៍វិនិយោគទៅលើគំរោងការ
កសាងសារមន្ទីធម្មជាតិវៀតណាម
កសាងសារមន្ទីធម្មជាតិវៀតណាម (VGP)         Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានយល់ព្រម ​គោលការណ៍វិនិយោគទៅលើគំរោងការសារមន្ទីធម្មជាតិវៀតណាម។ តាមនោះ ​នឹងកសាងសារមន្ទីធម្មជាតិវៀតណាមក្លាយទៅជាសារមន្ទីធម្មជាតិរបស់ប្រទេស ជាតិ​មានសមត្ថកិច្ចស្រាវជ្រាវវិទ្យាសាស្ត្រអំពីធម្មជាតិ ជួយឧបត្ថម្ភសារមន្ទីសមាជិក ​ក្នុង​ប្រព័ន្ធសារមន្ទីធម្មជាតិវៀតណាម។         កន្លែងកសាងសារមន្ទីធម្មជាតិវៀតណាមនៅមណ្ឌលនគរ Quoc Oai ស្រុក Quoc Oai ទីក្រុងហាណូយឬមណ្ឌលភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ​វៀត ណាម Dong Mo ទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ គំរោងការនឹង​បាន​កសាង លើផ្ទៃដី៣២ហិកតារួមមានមណ្ឌលសមត្ថកិច្ច មណ្ឌលតាំងបង្ហាញក្នុងផ្ទះ មណ្ឌល សំរាប់សម្រាំងវត្ថុតាងជាតិជាដើម។         កំរិតវិនិយោគសរុបនៃគំរោងការនឹងបានកំណត់ទៅលើមូលដ្ឋានពិនិត្យ​គំរោង ការវិនិយោគជាក់ស្ដែងសមស្របនឹងលទ្ធភាពរៀបចំប្រភពកំលាំង​វិនិយោគនិង បានធានាពីបណ្ដាប្រភពថវិការដ្ឋជាដើម៕