VOV WorldVOV World
កុបកម្មនៅអាមេនី៖រដ្ឋាភិបាលស្វែងរកនូវដំណោះស្រាយសន្តិភាព
22/07/2016 09:48
(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់ រុស្ស៊ីថា នាថ្ងៃទី២១ កក្កដា នាយករដ្ឋមន្រ្តីអាមេនីលោក Hovik Abrahamyan បានប្រកាសថា រដ្ឋាភិបាលប្រទេស នេះនឹងអនុវត្តន៍គ្រប់វិធានការដើម្បីទទួលបានដំណោះ ស្រាយសន្តិភាពសំដៅនាំមកនូវស្ថិរភាពនៅរដ្ឋធានី Yerevan ទាក់ទិកដល់ការវាយប្រហារតម្រង់ទៅលើទីស្នាក់ការប៉ូលីស។
កុបកម្មនៅអាមេនី៖រដ្ឋាភិបាលស្វែងរកនូវដំណោះស្រាយសន្តិភាព
នាយករដ្ឋមន្រ្តីអាមេនីលោក Hovik Abrahamyan (រូបថត៖asbarez.com) (VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថា នាថ្ងៃទី២១ កក្កដា នាយករដ្ឋមន្រ្តីអាមេនីលោក Hovik Abrahamyan បានប្រកាសថា រដ្ឋាភិបាល  ប្រទេសនេះនឹងអនុវត្តន៍គ្រប់វិធានការដើម្បីទទួលបានដំណោះស្រាយសន្តិភាព សំដៅនាំមកនូវស្ថិរភាពនៅរដ្ឋធានី Yerevan ទាក់ទិកដល់ការវាយប្រហារតម្រង់ទៅ លើទីស្នាក់ការប៉ូលីស។អ្នកដឹកនាំរដ្ឋាភិបាលអាមេនីរូបនេះចាត់ទុកថា ការដែលក្រុម ប្រដាប់អាវុធមួយទន្ទ្រានកាន់កាប់ប៉ូស្តិ៍ប៉ូលីស គឺអំពើមិនអាចព្រមទទួលបានដោយ សារអំពើហឹង្សាមិនអាចផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅអាមេនីបានឡើយ។ នាថ្ងៃដដែល ប៉ូលីសអាមេនីបានឲ្យដឹងថា មនុស្សចំនួន៥១នាក់ត្រូវរងរបួស ក្នុងនោះមានប៉ូលីស២៩នាក់ ហើយមនុស្សជិត១៤០នាក់ត្រូវបានឃាត់ខ្លួនក្រោយពី ជំលោះរវាងប៉ូលីសនិងបាតុករនៅរដ្ឋធានី Yerevan នាយប់ថ្ងៃទី២០ កក្កដា៕