VOV WorldVOV World
កុប្បកម្មទូទៅនៅទួរគីបន្ទាប់ពីរឿងបាក់អណ្តូងរ៉ែ
15/05/2014 11:58
(VOVworld)-នាថ្ងៃទី១៥ឧសភា អង្គការសហជីពធំ ចំនួន៤នៅទួរគីបានអំពាវនាវឲ្យធ្វើ កូដ្តកម្មទូទៅក្នុង១ថ្ងៃ
កុប្បកម្មទូទៅនៅទួរគីបន្ទាប់ពីរឿងបាក់អណ្តូងរ៉ែ
ភ្នាក់ងារសង្គ្រោះជណរងគ្រោះក្នុងការបាក់អណ្តូងរ៉ែនៅទួរគី (រូបថតៈAFP/TTXVN ) (VOVworld)-នាថ្ងៃទី១៥ឧសភា អង្គការសហជីពធំចំនួន៤នៅទួរគីបានអំពាវនាវឲ្យ ធ្វើ កូដ្តកម្មទូទៅក្នុង១ថ្ងៃដើម្បីសម្តែងអាកប្បកិរិយាខឹងសម្បាចំពោះការបាក់អណ្ដូង រ៉ែធ្បូងថ្ម នៅទីរួមស្រុក Soma នៅប៉ែកខាងលិចនៃប្រទេសនេះ បណ្តាលឲ្យមនុស្ស ចំ​នួន ២៨២នាក់ត្រូវស្លាប់ និងមនុស្ស៩០នាក់ផ្សេងទៀតកំពុងជាប់ក្រោមដី។         សម្ព័ន្ធពលកម្មទួរគីបានចាត់ទុកថា បណ្តាជននាំចេញគោលនយោបាយ ឯកជនបនីយកម្មបានគំរាមកំហែងដល់សុវត្ថិភាពរបស់កម្មករ ពេលដែលកាត់ បន្ថយចំណាយពលកម្ម បង្កសោកនាដកម្មពោលខាងលើ។         ទោះបីជា នាយករដ្ឋមន្រ្តីទួរគីលោក  Tayyip Erdogan បានសន្យាថា នឹងដំណើរ ការស៊ើបអង្កេតមូលហេតុរបស់រឿងរ៉ាវនេះ ប៉ុន្តែបានបដិសេធការទទួលខុសត្រូវ របស់រដ្ឋាភិបាលចំពោះសោកនាដកម្មនេះ៕

More