VOV WorldVOV World
កូរ៉េទាំងពីរភាគទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹង
25/08/2015 08:20
(VOVworld) - កូរ៉េទាំងពីរភាគនាយប់ថ្ងៃទី២៤ សីហា បានបញ្ចប់ជំនួបចរចារជាន់ ខ្ពស់ដែលអូសបន្លាយក្នុង អំឡុង៤៣ម៉ោងនៅភូមិឈប់បាញ់ Panmunjom ដោយ ទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ។
កូរ៉េទាំងពីរភាគទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹង
ថ្នាក់ដឹកនាំក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរពេញចិត្តអំពីកិច្ចព្រមព្រៀងថ្មីដែលទទួលបាន (រូបថត៖Yonhap/Vietnamplus) (VOVworld) - កូរ៉េទាំងពីរភាគនាយប់ថ្ងៃទី២៤ សីហា បានបញ្ចប់ជំនួបចរចារជាន់ ខ្ពស់ដែលអូសបន្លាយក្នុងអំឡុង៤៣ម៉ោងនៅភូមិឈប់បាញ់ Panmunjom ដោយ ទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ កិច្ចព្រមព្រៀងនេះរួមមានខ្លឹមសារមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា សេអ៊ូលនិង ព្យុងយ៉ាងឯកភាពនឹងដំណើរការជំនួបសន្ទនាអន្តរដ្ឋាភិបាលយ៉ាងឆាប់បំផុតអាច ធ្វើទៅបានសំដៅកែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ រដ្ឋាភិបាលសេអ៊ូលនឹង បញ្ឈប់យុទ្ធ នាការឃោសនាប្រឆាំងព្យុងយ៉ាងតាមប្រព័ន្ធឧគ្ឃោសនស័ព្ទនៅ តំបន់ព្រំដែនចាប់ពីម៉ោង០ថ្ងៃ២៥ សីហា និងព្យុងយ៉ាងយល់ព្រមលុបចោលបទ បញ្ជាយោធា ក្នុងស្ថានភាពសង្គ្រាម៕