កូរ៉េខាងត្បូងព្រមានថានឹងវាយប្រហារជាមុនទៅលើស.ប.បកូរ៉េប្រសិនបើកើតមានឡើងគ្រោះអាសន្នរងការវាយប្រហារ
10/10/2016 11:30
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំ ពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-kyun សង្កត់ធ្ងន់ថា ប្រទេសនេះនឹងវាយប្រហារ ជាមុនដើម្បីស្វ័យការពារ ប្រសិនបើរកឃើញរាល់ សញ្ញាដែលសរឲ្យឃើញថា ស.ប.បកូរ៉េប្រើប្រាស់អាវុធនុយក្លេអែរ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-kyun (រូបថត៖Koreaherald/ TTXVN) (VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូង នាថ្ងៃទី១០ តុលា ប្រកាសថា កងទ័ពប្រទេសនេះនឹងវាយប្រហារជាមុនទៅលើស.ប.បកូរ៉េ ក្នុងករណីដែលព្យុង យ៉ាងត្រៀមរៀបចំអនុវត្តន៍ការវាយប្រហារដោយនុយក្លេអ៊ែរ។ថ្លែងមតិនៅសន្និសីទ កាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-kyun សង្កត់ ធ្ងន់ថា ប្រទេសនេះនឹងវាយប្រហារជាមុនដើម្បីស្វ័យការពារ ប្រសិន បើរកឃើញ រាល់សញ្ញាដែលសរឲ្យឃើញថា ស.ប.បកូរ៉េប្រើប្រាស់អាវុធ នុយក្លេអែរ។ ក្នុងពេលនោះ មន្ត្រីមួយរូបនៃក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពទ័ពកូរ៉េខាង ត្បូង(JCS) ចាត់ទុកថា ស.ប.បកូរ៉េកំពុងត្រៀមរៀបចំឲ្យការសាកល្បងកាំជ្រួចថ្មី មួយទៀត ហើយគេអាចអនុវត្តន៍គ្រប់ខណៈពេល។មន្ត្រីរូបនេះបានឲ្យដឹងថែម ទៀត ថា កងទ័ពកូរ៉េខាងត្បូងកំពុងឃ្លាំមើលយ៉ាងហ្មឺងម៉ាត់នូវស្ថានភាពក្នុងកាលៈ ទេសៈដែលស.ប.បកូរ៉េអាចមានអំពើបង្ករឿងហេតុក្នុងឱកាសរំលឹកខួបអនុ ស្សាវរីយ៍លើកទី៧១នៃទិវាបង្កើតបក្សពលកម្មកូរ៉េ (ថ្ងៃទី១០ តុលា)៕
Related





