VOV WorldVOV World
កូរ៉េខាងត្បូងជប៉ុននិងអាមេរិកមានផែនការរៀបចំកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង
06/02/2017 07:00
(VOVworld) – បេសកជនពិសេសទទួលបន្ទុកបញ្ហា នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ នៃប្រទេសទាំងបីគឺកូរ៉េ ខាងត្បូងអាមេរិកនិងជប៉ុនបានឲ្យដឹងថា៖ ភាគីនា នាមាន ផែនការរៀបចំកិច្ចប្រជុំនៅអាមេរិកនាពាក់ កណ្ដាលខែកុម្ភៈនេះដើម្បីពិភាគ្សាអំពី​កម្មវិធីនុយក្លេ អ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងត្បូងជប៉ុននិងអាមេរិកមានផែនការរៀបចំកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង
កូរ៉េខាងត្បូងជប៉ុននិងអាមេរិកមានផែនការរៀបចំកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង (VNA) (VOVworld) – បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ នៃប្រទេសទាំងបីគឺកូរ៉េខាងត្បូងអាមេរិកនិងជប៉ុនបានឲ្យដឹងថា៖ ភាគីនានា មាន ផែនការរៀបចំកិច្ចប្រជុំនៅអាមេរិកនាពាក់កណ្ដាលខែកុម្ភៈនេះដើម្បី ពិភាគ្សាអំពី​កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ ងារសារព័ត៌មាន Yonhap បានដកស្រង់ព័ត៌មានរបស់ក្រសួងការបរទេសនៃ ប្រទេសនេះ បានឲ្យ ដឹងថា៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se និងសមភាគី អាមេរិក លោក Rex Tillerson នឹងមានការចរចារ តាមទូរស័ព្ទនាថ្ងៃទី​៧ កុម្ភៈ។  លោក Yun Byung-se បានឲ្យដឹងថា៖ ការចរចារ លើកនេះនឹងសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់នៃទំនាក់ទំនងជិតស្និទ្ធរវាងកូរ៉េ ខាងត្បូងនិងអាមេរិកក្នុងបញ្ហានុយក្លេ អ៊ែររបស់កូរ៉េខាងជើង ការអភិវឌ្ឍន៍ ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ និងវិធានករសហប្រតិបត្តិការ សំដៅទប់ទល់នឹងស្ថានភាពសន្តិសុខអស្ថិរភាពក្នុងតំបន់អាស៊ីឦសាននាបច្ចុប្បន្ន៕​