VOV WorldVOV World
កូរ៉េខាងត្បូងជួយឧបត្ថម្ភមនុស្សធម៌សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
03/09/2013 08:24
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនាថ្ងៃទី២កញ្ញាបានឲ្យដឹងថា ប្រទេស នេះនិងផ្តល់ជំនួយមនុស្សធម៌ជាប្រាក់ចំនួន៦លានដុល្លារអាមេរិក
កូរ៉េខាងត្បូងជួយឧបត្ថម្ភមនុស្សធម៌សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
រូបថតៈ xaluan.vn (VOVworld)-ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនាថ្ងៃទី២កញ្ញាបានឲ្យដឹងថា ប្រទេស នេះនិងផ្តល់ជំនួយមនុស្សធម៌ជាប្រាក់ចំនួន៦លានដុល្លារអាមេរិកចំពោះ សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ តាមរយៈអង្គការសុខាភិបាលពិភពលោក(WHO)។ ចំនួនទឹកប្រាក់នេះ នឹងបានបញ្ជូនដល់ WHO ដើម្បីជួយជួសជុល មូលដ្ឋានសុខាភិ បាល បណ្តុះបណ្តាភ្នាក់ងារសុខាភិបាល និងផ្តល់ថ្នាំពេទ្យដែលចំាបាច់ដល់ប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។           ក្នុងព្រឹត្តការណ៌ទាក់ទិនមួយទៀត ប្រធានគណៈកម្មាធិការរួមអន្តរកូរ៉េ នៃភាគី កូរ៉េខាងត្បូង Kim Ki-woong ឲ្យដឹងថា Seoul នឹងខំប្រឹងប្រែងលើកកំពស់ មណ្ឌល ឧស្សាហកម្ម Kaesong ឡើងកម្រិតអន្តរជាតិ។ លោក Kim Ki-woong អះអាងពី ការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងក្នុងការនាំនិមិត្តរូបនៃកិច្ចសហប្រតិ​បត្តិការរវាងប្រ ទេសកូរ៉េទាំងពីរនេះ ឲ្យក្លាយទៅជាបរិយាកាសធ្វើសកម្មភាព ល្អសម្រាប់បណ្តា អង្គភាព​អាជីវកម្មកូរ៉េខាងត្បូង ព្រមទាំងជួយមណ្ឌលឧស្សាហកម្មKaesong មាន ការ ទាក់ទាញសម្រាប់អង្គភាពអាជីវកម្មបរទេស៕

More