VOV WorldVOV World
កូរ៉េខាងត្បូងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
19/01/2016 10:16
(VOVworld) – នាថ្ងៃទី ១៩ មករា ប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun Hye បានអះអាងជាថ្មីម្តងទៀត ថា៖ សហគមន៍អន្តរជាតិគប្បីផ្តើមឡើង វិធានការដាក់ ទណ្ឌកម្មចាស់ដៃចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបន្ទាប់ពីព្យុងយ៉ាងដំណើការសាកល្បង នុយក្លេអ៊ែរ​នាថ្ងៃទី ៦ មករា កន្លងទៅ។
កូរ៉េខាងត្បូងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
កូរ៉េខាងត្បូងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ មករា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានអះអាងជាថ្មីម្តងទៀតថា៖ សហគមន៍អន្តរជាតិគប្បីផ្តើមឡើង  វិធានការដាក់ទណ្ឌកម្មចាស់ដៃចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េបន្ទាប់ពីព្យុងយ៉ាងដំណើការសាកល្បងនុយក្លេអ៊ែរ​នាថ្ងៃទី ៦ មករា កន្លងទៅ។ លោកស្រី Park Geun Hye បានសង្កត់ធ្ងន់ថា៖ ក្នុងករណីមិនអនុម័ត លើវិធានការចាស់ដៃនាបច្ចុប្បន្ននឹងធ្វើឲ្យព្យុងយ៉ាងជឿថា៖ ខ្លួននឹងមិនខូចខាត  អ្វីទោះបីប្រទេសនេះបន្តដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៥ និងលើក ទី ៦ នាពេលខាងមុខ។ ប្រធានាធិបតី Park Geun Hye ក៏បានស្នើរឲ្យមន្ត្រីកូរ៉េ ខាងត្បូងនានាបង្កើនការខំប្រឹងប្រែងការទូតដើម្បីធានាថា៖ ក្រុមប្រឹក្សារសន្តិ សុខ អ.ស.ប. នាំចេញបទ ដាក់ទណ្ឌកម្មចាស់ដៃថែមទៀតចំពោះប្រទេស កូរ៉េខាងជើង។ ក្រៅពីនោះ លោកស្រី Park Geun Hye បានអំពាវនាវឲ្យកង ទ័ពរក្សារស្ថានភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធ​ ផងដែរ៕