VOV WorldVOV World
ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន
08/08/2015 08:33
Vovworld-នាព្រឹកថ្ងៃទី៨សីហានៅរដ្ឋធានីវៀងច័ន្ទក្រសួង ការបរទេសឡាវបានរៀបចំព្រឹត្តិការណ៍ដង្ហែដោយថ្មើរ ជើងដើម្បីសុខភាព
ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន
ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (VOV)         Vovworld-នាព្រឹកថ្ងៃទី៨សីហានៅរដ្ឋធានីវៀងច័ន្ទក្រសួងការបរទេសឡាវ បានរៀបចំព្រឹត្តិការណ៍ដង្ហែដោយថ្មើរជើងដើម្បីសុខភាពក្នុងឱកាសរំលឹកខួបលើក ទី៤៨ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)និងលើកទី១៨ ទិវាឡាវចូលរួមអាស៊ាន។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ បរទេសឡាវ Thonglun Sisoulith បានសង្កត់ធ្ងន់ថា នេះជាឆ្នាំសំខាន់ចំពោះអាស៊ាន ពិសេសគឺក្នុងកាលៈទេសៈសហគមន៍អាស៊ានបានបង្កើតនាចុងឆ្នាំនេះ។ លោក Thonglun Sisoulith បានអះអាងថា ព្រឹត្តិការណ៍ដង្ហែដោយថ្មើរជើងដើម្បីសុខភាព ដើម្បីគាំទ្រប្រជាជនឡាវត្រៀមខ្លួនជាស្រេចសុខភាពនិងស្មារតីដើម្បីធានាជោគជ័យ នៃអាស៊ាននាឆ្នាំ២០១៦ខណៈដែលឡាវទទួលតួនាទីជាប្រធានប្តូរវេនអាស៊ាន៕