Liberia ប្រកាសរួចផុតពីអាសន្នរោគអេបូឡា
10/05/2015 08:59
(VOVworld) – អង្គការសុខភាពពិភពលោក (WHO) បាន ប្រកាសថា៖ ប្រទេស Liberia បានរួចផុតពីអាសន្នរោគ អេបូឡា ព្រមទាំង លើកសរសើរលទ្ធផលនៃប្រទេសអាហ្វ្រិក ខាងលិចនេះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ គ្រោះថ្នាក់នេះ។

Liberia ប្រកាសរួចផុតពីអាសន្នរោគអេបូឡា (Image: VNA) (VOVworld) – អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា៖ ប្រទេស Liberia បានរួចផុតពីអាសន្នរោគអេបូឡា ព្រមទាំង លើកសរសើរលទ្ធផលនៃប្រទេសអាហ្វ្រិក ខាងលិចនេះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគគ្រោះថ្នាក់នេះ។ ក្នុង សេចក្តី ប្រកាសនាថ្ងៃទី ៩ ឧសភា WHO បានឲ្យដឹងថា៖ ក្នុងអំឡុង ៤២ ថ្ងៃកន្លងទៅ គ្មាន ករណីណាមួយឆ្លងមេរោគអេបូឡាទៀតឡើយនៅ Liberia ។ ដោយហេតុនេះ អាចប្រកាសថា៖ ប្រទេសនេះបានរួចផុតពីអាសន្នរោគអេបូឡាទាំងស្រុង។ ប៉ុន្តែ អង្គការនេះនៅព្រមានថា៖ Liberia គប្បីប្រុងប្រយ័ទ្ធជាមួយករណីឆ្លងមេរោគអេបូឡាពី ប្រទេសជិតខាងនានាដូចជា៖ Guinea និង Sierra Leone៕
Related





