VOV WorldVOV World
លើកកំពស់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍អាស៊ាន
19/04/2014 08:27
(VOVworld)-លើកកំពស់តួនាទីនៃវប្បធម៌ចំពោះការ អភិវឌ្ឍន៍ចីរភាពរបស់សហគមន៍អាស៊ាន។ នេះជាប្រ ធានបទនៃសន្និសីទរដ្ឋមន្រ្តីវប្បធម៌អាស៊ានលើក ទី៦ (AMCA-6)
លើកកំពស់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍អាស៊ាន
(VOVworld)-លើកកំពស់តួនាទីនៃវប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍ អាស៊ាន។ នេះជាប្រធានបទនៃសន្និសីទរដ្ឋមន្រ្តីវប្បធម៌អាស៊ានលើក ទី៦ (AMCA-6) ដែលប្រារព្ធឡើងនាព្រឹកថ្ងៃ១៩មេសានៅទីក្រុង Hue (ភាគ កណ្តាលវៀតណាម)។ ចូលរួមក្នុងសន្និសីទនេះ មានឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh អគ្គលេខាធិការ អាស៊ានលោក​Le Luong Minh រដ្ឋមន្រ្តីក្រសួងវប្បធម៌និងប្រធានប្រតិភូនៃបណ្តាប្រទេស អាស៊ានរួមទាំងតំណាង ជប៉ុន។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (រូបថតៈthanhnien.com )         ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានអះអាងថា វប្បធម៌-សង្គមជាសរសរទ្រូងដ៏មានសារៈសំខាន់ក្នុងជោគជ័យរួម របស់បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ តាមរយៈបណ្តាយន្តការសហ ប្រតិបត្តិការលើវិស័យវប្បធម៌ បណ្តាប្រទេសបានមានសេចក្តីសម្រេចចិត្តយុទ្ធ សាស្រ្តអំពីវប្បធម៌ សិល្បៈ សំដៅរួមចំណែកអភិរក្សនិងលើកដំកើងបេតិកភ័ណ្ឌ វប្បធម៌អាស៊ាន ពីនោះបង្កើនការយល់ដឹងរបស់ប្រជាជនអំពីខឿនវប្បធម៌ពហុ បែប ពិសេសរបស់អាស៊ាន។ លោក Pham Binh Minh ចាត់ទុកថា៖         “និយាយដល់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍ អាស៊ាន គឺត្រូវនិយាយដល់ការឆ្លៀតយកតួនាទីរបស់ចំណេះដឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបណ្តារូបភាពសិល្បៈចូលក្នុងគោលដៅ លើកកំពស់គុណភាព ជីវភាពរស់នៅខាងស្មារតីនិងខាងសម្ភារៈរបស់ប្រជាជនអាស៊ាន។ប្រកាសនេះ នឹងបង្កើតឡើងគ្រឹះស្ថានដើម្បីកសាងអត្តសញ្ញាណអាស៊ាន ស្មារតីអាស៊ាន និងសាមគ្គីភាពក្នុងអាស៊ាន”។     នេះជាលើកដំបូងហើយដែលវៀតណាមរៀបចំសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុក ប្បធម៌ សិល្បៈនៃបណ្តាប្រទេសអាស៊ាន និងសន្និសីទទាក់ទិននានាជាមួយបណ្តា ដៃគូរ។ សន្និសីទ AMCA -6 និងសន្និសទពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃ គឺថ្ងៃទី១៩និង២០មេសាឆ្នាំ២០១៤៕