លើកលែងទោសមុនកាលកំណត់បង្ហាញពីគោលនយោបាយបណ្ដោសប្រណីរបស់វៀតណាម
31/08/2015 10:34
(VOVworld) - នាព្រឹកថ្ងៃទី៣១ សីហា នៅពន្ធនាគារ Thanh Xuan នៅរដ្ឋធានី ហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចលើកលែង ទោសរបស់ប្រធានរដ្ឋចំពោះទណ្ឌិតដែលកំពុងអនុ វត្តសាលក្រមនៅទីនេះ។

(VOVworld) - នាព្រឹកថ្ងៃទី៣១ សីហា នៅពន្ធនាគារ Thanh Xuan នៅរដ្ឋធានីហា ណូយរបស់វៀតណាមបានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចលើកលែងទោស របស់ប្រធានរដ្ឋចំពោះទណ្ឌិតដែលកំពុងអនុវត្តសាលក្រមនៅទីនេះ។សំណេះសំ ណាលជាមួយទណ្ឌិតត្រូវបានលើកលែងទោសនៅទីនេះ ឧបនាយក រដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអះអាងថា ការលើកលែងទោស ដោះលែង ពីពន្ធនាគារមុនកាលកំណត់ជាគោលនយោបាយបណ្ដោស ប្រណីរបស់វៀតណាម សំដៅជួយឧបត្ថម្ភអ្នកមានកំហុសមានឱកាសវិលត្រឡប់ រួមរស់ជាមួយសហគមន៍ វិញ។ ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណេះសំណាលជាមួយទណ្ឌិតត្រូវបាន លើកលែងទោស “ខ្ញុំស្នើរឲ្យរដ្ឋអំណាច នគរបាលគ្រប់ជាន់ថ្នាក់នៅតំបន់តាមដាន ជួយឧបត្ថម្ភអ្នក ត្រូវបានលើកលែងទោស។ជាពិសេស តំបន់ទាំងឡាយត្រូវអនុវត្តល្អនូវសេចក្ដី សំរេចរបស់រដ្ឋាភិបាលស្ដីពីការ បង្កើតការងារធ្វើ បង្កលក្ខណៈងាយស្រួលសំរាប់ អ្នកត្រូវបានលើលលែងទោសរួមរស់ជាមួយសហគមន៍ឡើងវិញ។ទណ្ឌិតនិ មួយៗត្រូវផ្ដោតសំខាន់ទៅលើការធ្វើពលកម្ម រកស៊ីដើម្បីមានជីវភាពរស់នៅ ជាធម្មតា នៅតំបន់”៕
Related





