VOV WorldVOV World
លើកដម្កើងបណ្ដាអង្គភាពអាជីវកម្មដើម្បីពលករ
27/12/2015 08:42
(VOV)_ អង្គភាពអាជីវកម្មចំនួន៤៩អង្គភាព ត្រូវបានលើកដម្កើង ក្នុងកម្មវិធី ៖លើកដម្កើងបណ្ដាអង្គភាពអាជីវកម្ម ដើម្បីពលករ ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី២៧ ធ្នូ នៅទីក្រុងហាណូយ។
លើកដម្កើងបណ្ដាអង្គភាពអាជីវកម្មដើម្បីពលករ
លើកដម្កើងបណ្ដាអង្គភាពអាជីវកម្មដើម្បីពលករ           (VOV)_ អង្គភាពអាជីវកម្មចំនួន៤៩អង្គភាព ត្រូវបានលើកដម្កើង ក្នុងកម្មវិធី ៖ លើកដម្កើងបណ្ដាអង្គភាពអាជីវកម្ម ដើម្បីពលករ ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាបណ្ដាអង្គភាពបានធានាការងារធ្វើ ​ប្រាក់ចំ ណូលសំរាប់ពលករនៅកំរិតមធ្យោមខ្ពស់ និងបងពន្ធគ្រប់គ្រាន់សំរាប់រដ្ឋ។លោក  Pham Minh Huan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និង​សង្គមកិច្ចវៀតណាម  បានសង្កត់ធ្ងន់ថា៖  “  សហគមន៍អង្គភាពអាជីវកម្មវៀតណាមនឹងបន្តពង្រីកប្រពៃណីដ៏​ល្អប្រសើរ​  ដោយអភិវឌ្ឍន៍សេដ្ឋកិច្ចផង យកចិត្តទុកដាក់ដល់ផលប្រយោជន៍​របស់ពលករ ទៀតផង។ យើងខ្ញុំក៏មានគោលបំណងថា៖​ជាប្រចាំឆ្នាំ ​អង្គភា​ព​អាជីវកម្មរាប់ពាន់ អង្គភាព យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ពលករ ​ការពារផលប្រយោជន៍ របស់ពលករ និងចាត់ទុកពលករជាប្រភពកម្លាំងសំខាន់ ដើម្បីបង្កើតចំណូលអាជីវ កម្ម ចំណេញសំរាប់អង្គភាពអាជីវកម្ម និងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕”