VOV WorldVOV World
លោក Donald Trump អះអាងនូវគោលជំហរតឹងរឹងរបស់ខ្លួនក្នុងបញ្ហាអន្តោ ប្រវេសន៍
01/09/2016 10:31
(VOVworld) – នាព្រឹកថ្ងៃទី ១ កញ្ញា (តាមម៉ោងវៀតណាម) ថ្លែងមតិនៅរដ្ឋ Arizona បេក្ខជនគណៈបក្សសាធារណៈរដ្ឋ ក្នុងការរត់ប្រណាំងចូលសេតិវិមាន មហាសដ្ឋី Donald Trump បានសន្យាថា៖ ប្រសិនបើជាប់ឆ្នោត លោកនឹង បណ្តេញ ចេញជនអន្តោប្រវេសន៍ខុសច្បាប់គ្រប់រូបនៅអាមេរិក តាមរយៈនោះ សង្កត់ធ្ងន់ទៅ លើគោលជំហរតឹងរឹងរបស់ ខ្លួនចំពោះបញ្ហានេះ ទោះបីជា មុននេះ លោកបាន សម្តែងការទាក់ទងស្រាលស្រទាន់ជាង។
លោក Donald Trump អះអាងនូវគោលជំហរតឹងរឹងរបស់ខ្លួនក្នុងបញ្ហាអន្តោ ប្រវេសន៍
លោក Donald Trump អះអាងនូវគោលជំហរតឹងរឹងរបស់ខ្លួនក្នុងបញ្ហាអន្តោ ប្រវេសន៍ (VNA) (VOVworld) – នាព្រឹកថ្ងៃទី ១ កញ្ញា (តាមម៉ោងវៀតណាម) ថ្លែងមតិនៅរដ្ឋ Arizona បេក្ខជនគណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំងចូលសេតិវិមាន  មហាសដ្ឋី Donald Trump បានសន្យាថា៖ ប្រសិនបើជាប់ឆ្នោត លោកនឹង បណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់គ្រប់រូបនៅអាមេរិក តាមរយៈនោះ សង្កត់ធ្ងន់ទៅ លើគោលជំហរតឹងរឹងរបស់ខ្លួនចំពោះបញ្ហានេះ ទោះបីជា មុននេះ លោកបាន សម្តែងការទាក់ទងស្រាលស្រទាន់ជាង។ ក្នុងបទសន្ទរក ថារបស់ខ្លួន លោក Donald Trump បានសង្កត់ធ្ងន់ថា៖ លោកនឹងបង្កើត ឡើងកំលាំងពិសេសទទួលបន្ទុកបញ្ហាបណ្ដេញចេញមួយសំដៅកំណត់ជន ល្មើសគឺជាគោលដៅនៃការបណ្ដេញចេញនេះព្រមទាំង បង្កើនបន្ថែមចំនួន បុគ្គលិកយាមល្បាតនៅខ្សែព្រំដែន ផងដែរ។ ក្រៅពីនោះ លោក Donald Trump នឹងបង្កើតឡើងគណៈកម្មាធិការមួយ ដើម្បីស្រាវជ្រាវតំបន់ឬប្រទេស ដែលលោកនឹងបញ្ឈប់ទទួលជនភៀសខ្លួន ក្នុងនោះ មានស៊ីរីនិងលីប៊ីន។  នេះគឺជាវិធីសាស្ត្រដែលលោក Donald Trump អនុវត្តការផ្តើមគំនិតរបស់ ខ្លួនមុននោះអំពីបទហាមឃាត់ជនឥស្លាមមកពីប្រទេស មួយចំនួនដែល មិនចាំបាច់ត្រួតពិនិត្យសាសនារបស់គេឡើយ៕