VOV WorldVOV World
លោក Joe Biden - បេក្ខជនឈានមុខគេ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការប្រកួត​ប្រជែងចូលសេតវិមាន
17/04/2019 10:19
(VOVWORLD) -តាមលទ្ធផលនៃការស្ទង់មតិរបស់ Morning Consult ថា លោក Biden ទទួល បានអត្រាអ្នកគាំទ្ររហូតដល់ទៅ ៣១% ហើយបេក្ខជន Sanders ទទួលបាន ២៣%។
លោក Joe Biden - បេក្ខជនឈានមុខគេ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការប្រកួត​ប្រជែងចូលសេតវិមាន
 អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden  (រូបថត EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងក្លាយទៅជាបេក្ខជនឈានមុខគេរបស់គណបក្សប្រជាធិបតេយ្យក្នុងការប្រកួតប្រជែងចូលសេតវិមាន ក្រោយឈ្នះពីបេក្ខជនឈានមុខគេផ្សេងៗទៀត គឺព្រឹទ្ធសមាជិកឯករាជ្យនៃរដ្ឋ Vermont លោក Bernie Sanders ក្នុងការស្ទង់មតិថ្មីៗបំផុតដែល បានធ្វើឡើងនៅទូទាំងប្រទេស។ ជាក់ស្ដែង តាមលទ្ធផលនៃការស្ទង់មតិរបស់ Morning Consult ថា លោក Biden ទទួល បានអត្រាអ្នកគាំទ្ររហូតដល់ទៅ ៣១% ហើយបេក្ខជន Sanders ទទួលបាន ២៣%។ ការស្ទង់មតិនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមេសា ដោយទាក់ទាញការចូលរួមរបស់អ្នកបោះឆ្នោត គណបក្សប្រជាធិបតេយ្យជាង ១២ ពាន់នាក់៕

More