VOV WorldVOV World
លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហាណូយ
29/09/2017 08:33
(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc រួមជាមួយឧបនារយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Truong Hoa Binh លោក Pham Binh Minh លោក Vuong Dinh Hue លោក Trinh Dinh Dung និងលោក Vu Duc Dam បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហាណូយ។
លោក Nguyen  Xuan Phuc  អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហាណូយ
លោក Nguyen  Xuan Phuc  អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហាណូយ  នាព្រឹកថ្ងៃទី ២៩ កញ្ញា នៅទីក្រុងហាណូយ  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen  Xuan Phuc  រួមជាមួយឧបនារយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Truong Hoa Binh  លោក Pham Binh Minh  លោក Vuong Dinh Hue  លោក Trinh Dinh Dung  និងលោក Vu Duc Dam បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen  Xuan Phuc  បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្រ្តីគ្រប់រូបរួមគ្នាជួបធ្វើការជាមួយទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថាទីក្រុងមានការផ្លាស់ប្ដូរយ៉ាងល្អ ជាពិសេស គឺក្នុងរយៈពេល ២ ឆ្នាំក្រោយមហាសន្និបាតគណៈកម្មាធិការបក្សទីក្រុង ពោលគឺហាណូយមិនត្រឹមតែមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍន៍ជាមួយរូបសណ្ឋាន និងរបៀបធ្វើល្អជាច្រើនទៀតផង។ លោកក៏បានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៅទីនេះ គឺត្រូវបង្ហាញពីទស្សនៈក្នុងការដោះស្រាយទៅលើសំណើរបស់ហាណូយ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ហាណូយអភិវឌ្ឍន៍ គឺហាណូយដើម្បីប្រទេសទាំងមូល និងប្រទេសទាំងមូលដើម្បីហាណូយ។ ក៏នៅក្នុងជំនួបធ្វើការនេះ ទីក្រុងហាណូយបានលើកសំណើជាមួយនាយករដ្ឋមន្ត្រី រដ្ឋាភិបាល ក្រសួង ស្ថានប័ននានានូវបញ្ហាដម្បីដោះស្រាយជាង ២០៕

More