លោក Reuven Rivlin ដំណើរការពិធីសច្ចាប្រនិធានទទួលកាន់ដំណែងធ្វើជាប្រធានាធិបតីរបស់អ៊ីស្រាអែល
25/07/2014 07:03
(VOVworld) – នាថ្ងៃទី ២៤ កក្កដា សមាជិកគណៈបក្សស្តាំ និយមកាន់អំណាច Likud លោក Reuven Rivlin បានដំណើរ ការពិធីសច្ចាប្រនិធានទទួលកាន់ដំណែងធ្វើជាប្រធានាធិបតី លើកទី ១០ របស់អ៊ីស្រាអែល។

លោក Reuven Rivlin ដំណើរការពិធីសច្ចាប្រនិធានទទួលកាន់ដំណែងធ្វើជាប្រធានាធិបតីលើកទី ១០ របស់អ៊ីស្រាអែល (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ កក្កដា សមាជិកគណៈបក្សស្តាំនិយមកាន់អំណាច Likud លោក Reuven Rivlin បានដំណើរការពិធីសច្ចាប្រនិធានទទួលកាន់ដំណែង ធ្វើជាប្រធា នាធិបតីលើកទី ១០ របស់អ៊ីស្រាអែល។ ក្នុងពិធីសច្ចាប្រនិធានទទួល ដំណែងនៅ រដ្ឋសភាអ៊ីស្រាអែល ប្រធានាធិបតីថ្មី Reuven Rivlin បានសន្យាសម្រេច ភារកិច្ចដែល ត្រូវបានប្រគល់ ព្រមទាំង នាចេញសេចក្តីថ្លែងការរឹងមាំតម្រង់ទៅ លើចលនាឥស្លាម Hamas ចោទប្រកាន់កំលាំងនេះដំណើរការវាយប្រហារភេវរកម្ម ជាបន្តបន្ទាប់និង ប្រើប្រាស់ជនស៊ីវិលដូចជាខែលការពារមួយ។ លោក Reuven Rivlin ត្រូវបានរដ្ឋសភា ជ្រើសតាំងធ្វើជាប្រធានាធិបតីអ៊ីស្រាអែលលើកទី ១០ ដោយមានសម្លេងគាំទ្រចំនួន ៦៣ ក្នុងចំណោមសន្លឹកឆ្នោតចំនួន ១២០ ក្នុង ការបោះឆ្នោត នាថ្ងៃទី ១០ មិថុនា កន្លង មក៕
Related





