លោក Vladimir Putin ៖ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់រុស្ស៊ីមិនអាចគំរាមកំហែងបានឡើយ
23/07/2014 07:29
(VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន លើកច្បាស់ថា៖ ទោះបីជាគ្មានគ្រោះអាសន្នគំរាមកំហែងខាង យោធាជាផ្ទាល់ដល់អធិបតេយ្យភាពនិងបូរណភាពដែនដី របស់រុស្ស៊ីក្តី ប៉ុន្តែ លោកនៅព្រមានអំពីឧបាយកលអន្តរជាតិ អស្ថិរភាព ស្ថានភាពក្នុងប្រទេស។

លោក Vladimir Putin ៖ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់រុស្ស៊ីមិនអាចគំរាមកំហែងបានឡើយ (Image: VNA) (VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកច្បាស់ថា៖ ទោះបីជាគ្មានគ្រោះអាសន្នគំរាមកំហែងខាងយោធាជាផ្ទាល់ដល់អធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់រុស្ស៊ីក្តី ប៉ុន្តែ លោកនៅព្រមានអំពីឧបាយកល អន្តរជាតិអស្ថិរភាព ស្ថានភាពក្នុងប្រទេស។ ថ្លែងមតិនាថ្ងៃទី ២២ កក្កដា ក្នុងកិច្ចប្រជុំជាមួយសមាជិកនានា នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ប្រធានាធិបតី Putin បានលើកច្បាស់ថា៖ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់រុស្ស៊ីមិន ត្រូវបានគំរាមកំហែងដោយតុលភាពយុទ្ធសាស្ត្រ នៃបណ្ដាកំលាំងលើ សកលលោក។ រុស្ស៊ីបានអះអាងនូវការប្រតិបត្តិដ៏ត្រឹមត្រូវច្បាប់អន្តរជាតិ និងការទទួលខុសត្រូវចំពោះដៃគូរបស់ខ្លួន។ ប្រធានាធិបតី Putin បាន ប្រកាសថា៖ ប្រជាជនរុស្ស៊ីមិនអនុញ្ញត្តនិងមិនទទួលស្គាល់ការដាក់ សម្ពាធពីខាងក្រៅ អំពីការដែលត្រូវបានហៅថា៖ “បណ្ដាបដិវត្តន៍ពណ៌រ” ទេ៕
Related





