ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើសច្ចាប្រណិធាន។ (រូបថត៖ baochinhphu.vn) |
អញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភា ជនរួមជាតិ យុទ្ធជននិងអ្នក បោះឆ្នោតក្នុងទូទាំងប្រទេស លោកប្រធានរដ្ឋសភា Vuong Dinh Hue អះអាងថា នឹង ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អបំផុតនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនផងដែរ។
បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាន លោក Vuong Dinh Hue ឲ្យដឹងបន្ថែមទៀតថា៖ “ក្នុងនាមជាប្រធានរដ្ឋសភា ខ្ញុំសូមសន្យា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត រួមជាមួយសមូហភាពគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ស្ថាប័នក្រោមឱវាទ រដ្ឋសភាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសមាជិកសមាជិកាសភាទាំងអស់ បន្ត មរតក ពង្រីកប្រពៃណីដ៏ល្អប្រសើរនិងសមិទ្ធផលដ៏ធំធេងរបស់រដ្ឋសភាតាំងពីមុនមក បន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រ លើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា ដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់គឺការបម្រើផលប្រយោជន៍របស់ប្រទេស ប្រជាជាតិ ដើម្បីសុភ មង្គលរបស់ប្រជាជន”។
គួរឲ្យបន្ថែមទៀតថា លោក Vuong Dinh Hue កើតនាឆ្នាំ១៩៥៧ មានស្រុក កំណើតនៅឃុំ Nghi Xuan ស្រុក Nghi Loc ខេត្ត Nghe An។ លោកជាសាស្ត្រាចារ្យ-បណ្ឌិតផ្នែកសេដ្ឋកិច្ច ជាសមាជិកមជ្ឈឹមបក្សនីតិកាលទី១០ ១១ ១២ និង១៣ ជា សមាជិកការិយាល័យនយោបាយនីតិកាលទី១២ ១៣ និងជាសមាជិកសភានីតិកាល ទី១៣ ១៤។ លោក Vuong Dinh Hue ធ្លាប់ចូលកាន់តំណែងជាអគ្គសវនកម្មរដ្ឋ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ឧបនាយករដ្ឋមន្រ្តី។ នៅខែ កុម្ភៈឆ្នាំ២០២០ លោកត្រូវបានការិយាល័យនយោបាយតែងតាំងជាលេខាគណៈកម្មា ធិការបក្សទីក្រុងហាណូយ៕








