VOV WorldVOV World
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមដោយ បន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅនិងចក្ខុវិស័យរួមរបស់ GMS
09/09/2021 10:16
(VOVWORLD) - នៅថ្ងៃទី៩ ខែកញ្ញា តបតាមការអញ្ជើញរបស់សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧តាម ប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “GMS៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈម នៃទសវត្សរិ៍ថ្មី”។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមដោយ បន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅនិងចក្ខុវិស័យរួមរបស់ GMS
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ GMS លើកទី៧ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើតួនាទីយុទ្ធសាស្ត្រនៃមហាអនុតំបន់មេគង្គ ក្នុងដំណើរការសមា ហរណកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៃទ្វីបអាស៊ី។ លោកនាយក រដ្ឋមន្រ្តីបានអះអាងថារាល់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ GMS បានជួយគាំទ្រ ប្រកបដោយប្រសិទ្ធភាពដល់ដំណើរការកសាងសហគមន៍អាស៊ាន ការបង្កើតជារូបរាង នៃរចនាសម្ព័ន្ធតំបន់ ដោយមានអាស៊ានជាមជ្ឈភាព និងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសម្ដែងទស្សនៈថា GMS ចាំបាច់ត្រូវមានចក្ខុវិស័យនិងដំណោះស្រាយ ដោយមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់នាបច្ចុប្បន្នផង ហើយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នក្នុងទសវត្សរិ៍ ខាងមុខផង លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យកិច្ចសហប្រតិបត្តិការ GMS ក្នុងដំណាក់កាលខាងមុខ គួរតែផ្ដល់អាទិភាពដល់ខ្លឹមសារស្នូលចំនួន៦។ ក្នុង នោះ ប្រទេស GMS ផ្ដោតសំខាន់ទៅលើការទប់ស្កាត់ រុញថយ គ្រប់គ្រងជម្ងឺរាតត្បាត កូវីដ ១៩ ព្រមទាំងកសាងយន្តការសម្របសម្រួលដើម្បីទប់ទល់នឹងជម្ងឺឆ្លងនៅពេល អនាគតផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចាត់ទុកថា ត្រូវការធានាឲ្យខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់មិនរងការបែកបាក់ក្នុងបរិបទនៃជម្ងឺរាតត្បាត; បើក “ច្រករបៀងខៀវ” នៅ តាមច្រកទ្វារព្រំដែនដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងដែនរបស់មនុស្សនិង ទំនិញហើយកាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ប្រទេសនានាបន្ត ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន ការស្ដារសេដ្ឋកិច្ច ហើយបង្រួញគម្លាតអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀត ណាមដោយបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅនិងចក្ខុ វិស័យរួមរបស់ GMS ហើយរួមជាមួយប្រទេសជិតខាង កសាងតំបន់ GMS មួយកាន់តែ បើកចំហ សុវត្ថិភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍប្រកបដោយចីរភាព។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

More