នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ chinhphu.vn) |
វាយតម្លៃពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររយៈពេល ១០ ឆ្នាំនិងទិសដៅអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំកន្លងមក លោកនាយករដ្ឋមន្ត្រីបានលើកឡើងរាល់សមិទ្ធផលដ៏សំខាន់ៗដែលប្រទេសជាតិសម្រេចបានក្នុងអំឡុងពេល១០ឆ្នាំកន្លងមក ជាពិសេសគឺ៥ឆ្នាំចុងក្រោយនេះ ហើយអះអាងថា នេះមិនមែនជាលទ្ធផលនៃអាណត្តិជាក់លាក់ណាមួយឡើយ ក៏ប៉ុន្តែ ក្រោមការដឹកនាំរបស់បក្ស លទ្ធផលនោះគឺជាការសន្សំសម្ចៃរបស់អាណត្តិជាច្រើននិងប្រជាជនជាច្រើនជំនាន់។
តាមនោះ វៀតណាមមានទំហំ GDP ចំនួន៣៤៣ពាន់លានដុល្លាអាមេរិក ឈរចំណាត់ថ្នាក់ទី៣៧លើពិភពលោក (ចាប់តាំងពីចំណាត់ថ្នាក់ទី៥៥កាលពីដើមអាណត្តិ); ស្ថិតនៅក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចឡើងចំនួន១៦ ហើយជាប់ក្នុងក្រុមប្រទេសទាំង១០ដែលមានកំណើនខ្ពស់បំផុតលើពិភព លោក។ សេដ្ឋកិច្ចវៀតណាមក៏មានលក្ខណៈបើកចំហខ្ពស់ ដោយមានទំហំពាណិជ្ជកម្មសរុបស្មើនឹង ២០០% GDP ផងដែរ។ ដូច្នេះ វៀតណាមមានចំណាត់ថ្នាក់ជាក់ស្ដែងមួយលើពិភពលោកហើយ។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងបញ្ហាមួយទៀតថា នាបច្ចុប្បន្ន GDP ជាមធ្យមក្នុងមនុស្សម្នាក់របស់វៀតណាមកំពុងឈរចំណាត់ថ្នាក់ទី៤ក្នុងអាស៊ាន ហើយប្រសិនបើមានការប្ដេជ្ញាចិត្ត វៀតណាមអាចឈានឡើងឈរចំណាត់ថ្នាក់ទី២ក្នុងអាស៊ានអំពីទំហំសេដ្ឋកិច្ច៕








