VOV WorldVOV World
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មកដល់ទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី
23/03/2026 08:29
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) នារសៀលថ្ងៃទី២២ ខែមីនា លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo ២ ក្នុងទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មកដល់ទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី
លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ មកដល់ទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា។ (រូបថត៖ VOV) នាយប់ថ្ងៃទី២២ ខែមីនា នៅទីក្រុងម៉ូស្គូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបសំណេះ សំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងពិភាក្សា ហើយស្នើឱ្យរុស្ស៊ីទទួលស្គាល់សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ជាជនជាតិភាគតិចរបស់រុស្ស៊ី; បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីទទួលបានឋានៈផ្លូវច្បាប់ដ៏រឹងមាំ ធានាលំនឹងជីវភាព នឹងនរចិត្តធ្វើអាជីវកម្ម  ធ្វើការ សិក្សា និងធ្វើសមាហរណកម្ម ព្រមទាំងរួមចំណែកវិជ្ជមានបន្ថែមទៀតដល់ជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់រុស្ស៊ី ព្រមទាំងពង្រីកតួនាទីជាស្ពាន ដែលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ដោយសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅបរទេស គាំទ្របងប្អូនជនរួមជាតិក្នុងការធានាលំនឹងជីវភាព ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសង្គមនៃប្រទេសសាមី ហើយលើកកម្ពស់អត្តសញ្ញាណប្រពៃណីវៀតណាមងផងដែរ។ តំណាងសហគមន៍ជនវៀតណាមនៅរុស្ស៊ីស្វាគមលោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ។ (រូបថត៖ VOV) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ គ្រោងនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ជួបសវនាការជាមួយប្រធានាធិបតីរុស្ស៊ី; ជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបរុស្ស៊ី; ទទួលជួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុននិងសហគ្រាសធំៗមួយចំនួនរបស់រុស្ស៊ី ក៏ដូចជាជួបជាមួយសហគ្រាសវៀតណាម-រុស្ស៊ី ជាដើម៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ដំណើរទស្សនកិច្ច/រុស្ស៊ី