ទិដ្ឋភាពនៅពិធីបើកការដ្ឋានសាងសង់គម្រោងសំខាន់ចំនួន ២ នៃទីក្រុង Hai Phong។ (រូបថត៖ VOV) |
គម្រោងវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម Tan Trao មានទំហំផ្ទៃដីជិត ២២៧ ហិកតា ស្ថិតក្នុងឃុំ Kien Hung និង Nghi Duong ទីក្រុង Hai Phong។ ត្រូវបានសាងសង់ក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការបញ្ចប់ សួនឧស្សាហកម្ម នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីដ៏ធំមួយ ជាមួយនឹងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកទេសទំនើប។ ចំណែកឯគម្រោង
សាងសង់រោងចក្រឧណ្ហអគ្គីសនី LNG Hai Phong មានទំហំផ្ទៃដីជិត ១០០ ហិកតា។ គម្រោងនេះត្រូវបានសាងសង់ក្នុង រយៈពេល ៥ ឆ្នាំ ដោយរំពឹងថានឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០៣០។ រោងចក្រនេះ នឹងផ្តល់ថាមពលប្រហែល ៩,៦ ពាន់លានគីឡូវ៉ាត់ម៉ោង/ឆ្នាំ (ដំណាក់កាលទី ១) និង ១៩,២ ពាន់លានគីឡូវ៉ាត់ម៉ោង/ឆ្នាំ (ដំណាក់កាលទី ២) ដែលអាចបំពេញតម្រូវការ អគ្គិសនីសម្រាប់ការធ្វើផលិតកម្មនៅក្នុងសួនឧស្សាហកម្ម Tan Trao ទាំងមូល ហើយបំពេញបន្ថែមដល់បណ្តាញអគ្គីសនីជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាដឹកនាំ។ (រូបថត៖ VOV) |
“គម្រោងទាំងពីរនេះមានគោលដៅអភិវឌ្ឍន៍ឧស្សាហកម្ម និងទាក់ទាញការ វិនិយោគពីបរទេស។ ការទាក់ទាញការវិនិយោគពីបរទេសឥឡូវនេះ ត្រូវជ្រើសបច្ចេក វិទ្យាខ្ពស់ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការរួមចំណែកក្នុង អភិបាលកិច្ចជាតិ។ ការអភិវឌ្ឍថាមពលបៃតងគឺជានិន្នាការដែលមិនអាចបញ្ច្រាស បានឡើយ។ ដូច្នេះហើយ ខ្ញុំស្វាគមន៍ Hai Phong ក្នុងការទាក់ទាញដើមទុនវិនិ យោគ”៕