(រូបថត៖ VOV) |
លោកប្រធានរដ្ឋក៏បានកត់សម្គាល់នូវលទ្ធផលវិជ្ជមាននៃការងារផ្ដល់ប្រឹក្សាផ្នែកច្បាប់ ជំនួយ គតិយុត្ត ក៏ដូចជាការចូលរួមក្នុងការសម្របសម្រួលនៅមូលដ្ឋានដែល ត្រូវបានអនុវត្តន៍ក្រោមវិធីជាច្រើនផងដែរ។ អំពីទិសដៅនិងភារកិច្ចនាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យបន្តធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈ និងគោលជំហររបស់បក្សចំពោះ ការងាររបស់សមាគមន៍។ ក្រៅពីនោះ ត្រូវបន្តច្នៃប្រឌិត លើកកំពស់គុណភាព ប្រសិទ្ធ ភាពប្រតិបត្តិការ របស់សមាគមន៍មេធាវីវៀតណាមគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួម កសាងគោលនយោបាយ ច្បាប់ ក៏ដូចជាការឃ្លាំមើល បដិវាទសង្គម ផងដែរ៕








